សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

លើសពីការំពឹងទុក! មិនដល់ ១សប្តាហ៍ផងសៀវភៅ “ដើម្បីកូន” ទទួលបានការកក់រហូតដល់១០០០ ក្បាល!

By khit168

February 25, 2020

ភ្នំពេញ៖ សៀវភៅអត្ថបទភាពយន្ត “ដើម្បីកូន” ជាប្រភេទសៀវភៅថ្មីមួយនៅកម្ពុជា ដែលត្រូវបានបោះពុម្ពក្រោយពីប្រជាប្រិយភាពនៃភាពយន្តដុំ “ដើម្បីកូន” ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនាគ្រប់វ័យ។ ហេតុដូច្នេះហើយបានជាសៀវភៅនេះបើកទទួលការកក់មិនដល់មួយសប្តាហ៍ផង ក៏ទទួលបានការកក់រហូតដល់ ១០០០ ក្បាលលើសពីការរំពឹងទុក។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំពោះមូលហេតុនៃការទទួលបានការកក់យ៉ាងច្រើនលើសពីការរំពឹងទុកនេះ ត្រូវបានកញ្ញា ស៊ីណេតបញ្ជាក់ថា៖ «ទី១ មកពីភាពយន្តរឿង “ដើម្បីកូន” បានទាក់យកបេះដូងទស្សនិកជនគ្រប់វ័យរួចស្រាប់ទៅហើយ។ ដូច្នេះ សម្រាប់អ្នកដែលពេញចិត្តពេញថ្លើមនឹងរឿងនេះហើយ គាត់ប្រាកដជាចង់បានសៀវភៅដើម្បីទុកជាអនុស្សាវរីយ៍ និងការចងចាំពីទឹកចិត្តរបស់ឪពុកម្នាក់ដែលលះបង់គ្រប់បែបយ៉ាងដើម្បីកូន។ ខណៈអ្នកខ្លះចង់ដឹងថា តើអារម្មណ៍មើលកុន និងអានសៀវភៅ មួយណាដែលដិតដាមក្នុងអារម្មណ៍ជាង។»

បន្ថែមលើសពីនេះ កញ្ញាក៏បានលើកឡើងទៀតថា ទី២ ដោយសារតែវាជាសៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា ដូច្នេះសម្រាប់អ្នកនិយមការអានដែលចូលចិត្តអានអ្វីដែលថ្មីច្បាស់ជាមិនចង់រំលងនូវសៀវភៅ “ដើម្បីកូន” នោះទេ។ គេអាចចង់ដឹងថាតើសៀវភៅអត្ថបទភាពយន្តខុសពីប្រលោមលោកយ៉ាងម៉េច។

កញ្ញាបន្ថែមថា ៖ «សម្រាប់អ្នកដែលចង់សិក្សាពីកិច្ចការតែងនិពន្ធ ជាពិសេសការសរសេរភាពយន្ត ពួកគាត់ក៏មិនរំលងសៀវភៅ “ដើម្បីកូន” ដែរ ព្រោះទោះវាមិនមែនជាសៀវភៅដែលល្អឥតខ្ចោះ ក៏វាជាសៀវភៅដែលអាចជួយពួកគេឱ្យបានដឹងខ្លះៗ ពីការសរសេរភាពយន្តផងដែរ។»

ចុងក្រោយ កញ្ញា ស៊ីណេត សូមថ្លែងអំណរគុណដល់អ្នកដែលទស្សនាភាពយន្ត ក៏ដូចជាអ្នកកក់សៀវភៅទាំងអស់ ដែលបានគាំទ្ររឿងមួយនេះ។ កញ្ញាសង្ឃឹមថានឹងទទួលបានមតិកែលំអក្នុងន័យស្ថាបនាពីសំណាក់អ្នកទស្សនា និងអ្នកអានរឿងនេះ ដើម្បីឱ្យចត្វាផ្លឹសអាចអភិវឌ្ឍស្នាដៃរបស់ខ្លួនសម្រាប់អ្នកអាន និងទស្សនិកជនកម្ពុជាទៅថ្ងៃអនាគតបន្តទៀត៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព