សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិនអាចខកខានបាន! The Invisible Man សាច់រឿងពិសេសថ្មីសម្រាប់អ្នកដែលចូលចិត្តរឿងរន្ធត់ បង្កប់អាថ៌កំបាំង (មានវីដេអូ)

By Shield

February 25, 2020

បើនិយាយពីភាពយន្តបែបរន្ធត់ ​តក់ស្លុត ​អាចនិយាយបានថាគឺជាប្រភេទភាពយន្តមួយដែលទទួលបានការពេញនិយមជាខ្លាំងសម្រាប់ប្រជាជនខ្មែរ ​ជាពិសេសយុវវ័យតែម្តង សម្រាប់ការទស្សនាតាមបណ្តារោងភាពយន្តនានា។

សម្រាប់ថ្មីៗនេះផងដែរ  The Invisible Man ​គឺជាសាច់រឿងថ្មីបែប រន្ធត់ តក់ស្លុត បង្កប់អាថ៌កំបាំង និងវិទ្យាសាស្រ្តបែបថ្មីទំនើបមួយទៀតហើយ ​ដែលបានលើកយកមកចាក់បញ្ជាំងនៅស្រុកខ្មែរយើងនេះ  ដោយគ្រាន់តែមើល​​Trailer  ខ្លីៗក៏ភ័យបុកពោះ ​គួរឱ្យចង់ទស្សនាផងដែរ។

The Invisible Man ​និយាយពីស្ត្រីម្នាក់ឈ្មោះ Cecilia Kass ដែលរស់នៅជាមួយស្វាមីដែលជាមហាសេដ្ឋី ​និងអ្នកវិទ្យាសាស្រ្តដ៏ពូកែម្នាក់ ​តែទំនាក់ទំនងជីវិតគ្រួសារបែរជាមានតែអំពើហិង្សា និងការឈ្លោះប្រកែកគ្នា ​រហូតនាងបានព្យាយាមរត់គេចពីផ្ទះ។

ក្រោយមរណភាពប្តីរបស់នាង ​Cecilia  ដែលរស់នៅដោយភាពភ័យខ្លាចកន្លងមកពីការលាក់ពួនពីស្វាមីនាង​ បានត្រលប់មកប្រើជីវិតធម្មតាវិញ ​តែភាពភ័យខ្លាចដែលបានបន្សល់ទុកបានធ្វើឱ្យនាងមានអារម្មណ៍ប្លែកៗ ​និងតក់ស្លុត គ្រប់ពេលវេលា ​រហូតមានអារម្មណ៍ថាមានមនុស្សនៅជិតនាងរហូត  ដែលទាំងនេះបានធ្វើឱ្យគ្រប់គ្នាយល់ថានាងមានសតិមិនល្អ។

គួរឱ្យដឹងផងដែរថា ​រឿង The Invisible Man ​គឺជាសាច់រឿងបែបថ្មី ​មាន ​Plot  Twist គួរឱ្យជក់ចិត្តតាមដាន  លើសពីភាពភ័យខ្លាចរន្ធត់ ​និងធ្វើឱ្យអ្នកទស្សនាស្រឡាំងកាំងភ្ញាក់ផ្អើលនូវឈុតចុងក្រោយ ដោយរឿងនេះដែរ បានធ្វើការចាក់បញ្ជាំងជាពិសេស  Pre-Screening នៅរោងភាពយន្ត Prime  Cineplex  សាខាថ្មីទួលគោក (Samai Square) នៅល្ងាចថ្ងៃទី ​២៥ ​ខែកុម្ភៈ ​នេះ ​ដោយទទួលបានការគាំទ្រ ​និងលាន់មាត់សរសើរថាល្អមើលគ្រប់គ្នា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កុំភ្លេចណា ​ចង់ដឹងថាសាច់រឿងនេះមានភាពប្លែកថ្មីយ៉ាងណា  សូមរង់ចាំទស្សនារឿង The Invisible Man ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្តចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះហើយ៕