ហត់ចិត្តខ្លាំង! ដែលគ្រប់យ៉ាង ព្យាយាមតែម្ខាង គេមិនបានគិតដូចយើងទេ – Kalib9 ជីវិតកម្សាន្ត | Pelklas

ហត់ចិត្តខ្លាំង! ដែលគ្រប់យ៉ាង ព្យាយាមតែម្ខាង គេមិនបានគិតដូចយើងទេ

គេថាស្នេហា បើព្យាយាមតែម្ខាង វាគ្មានប្រយោជន៍ទេ ពិតណាស់ ការចាប់ផ្ដើម ការព្យាយាមថែរក្សា ការដែលយើងខំប្រឹងផ្គាប់ចិត្តគេតែម្នាក់ឯង វាគ្មានន័យឡើយ ហើយវាក៏ហត់ចិត្តណាស់ដែរ ពេលខ្លះ មានអារម្មណ៍ថា ខ្លួនឯងនេះ កាន់តែថោកទាបទៀតផង។

កន្លងមក គឺមានតែយើងតែម្នាក់ដែលព្យាយាមថែរក្សា មានតែយើងទេដែលព្យាយាមផ្គាប់ចិត្ត ហើយក៏មានតែយើងដែរ ដែលខ្លាចបាត់បង់ ខ្លាចបែកបាក់ប្រេះឆា តែសម្រាប់គេ គឺធម្មតា ជួនកាល គេបញ្ចេញកាយវិការ និងទង្វើ ធ្វើដូចមនុស្សមិនដែលស្គាល់គ្នា ធ្វើដូចជាអ្នកដទៃអ៊ីចឹង សួរថា ការខំប្រឹងមួយហ្នឹងមានន័យអ្វី? ចម្លើយយ៉ាងខ្លីគឺ​ យើងស្រឡាញ់ គោរព ឱ្យតម្លៃគេតែម្ខាង តែគេមិនបានគិតដូចយើងឡើយ បើដឹងថា បែបនេះហើយ តើនៅស៊ូបន្តធ្វើអ្វីទៀត? ដើរចេញ ដើរផ្លូវរៀងៗខ្លួនទៅគឺ ល្អបំផុត។

ពេលខ្លះ មិនមែនខ្ញុំអស់ចិត្តទេ តែខ្ញុំហត់ចិត្ត គ្មានកម្លាំងនៅនៅស៊ូបន្ត មិនមែនខ្ញុំឈប់ស្រឡាញ់ទេ តែមិនដឹងថា ការដែលខ្លួនឯងនៅនេះ មានតំណែងជាអ្វី មានឋានៈជាអ្វីក្នុងចិត្តអ្នក ហើយការដែលចាកចេញនេះ ក៏ព្រោះតែដឹងថា នៅទៀត ដូចកាន់តែធ្វើឱ្យអ្នកធុញទ្រាន់ មិនចង់នៅរំខានអ្នកទៀតឡើយ ដើរចេញឱ្យហើយ កុំឱ្យអ្នកដេញទាន់៕

23412351

1