សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សម្ពាធការងារ និងអ្នកនៅជុំវិញខ្លួនអាចជាមូលហេតុដែលធ្វើឱ្យបុគ្គលិកដើរចេញ មិនមែនដោយសារប្រាក់ខែ!

By khit168

February 26, 2020

ការដើរចេញពីការងារ ជារឿងមួយដែលមនុស្សមួយចំនួនបានជ្រើសរើសដោយសារតែហេតុផលមានទីកន្លែងថ្មីដែលល្អប្រសើរ ឬមានឱកាសបានការងារល្អជាង និងប្រាក់ខែប្រសើរជាងនៅកន្លែងចាស់។ តែទាំងនេះអាចមិនមែនជាហេតុផលទាំងស្រុងឡើង ខណៈអ្នកខ្លះបានសម្រេចចាកចេញដោយសារមូលហេតុផ្សេងៗទៅវិញ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខាងក្រោមនេះជាហេតុផលមួយចំនួនដែលមនុស្សមួយចំនួនសម្រេចចាកចេញពីការងារ ទោះជាកន្លែងនោះជាកន្លែងដែលគេស្រលាញ់ក៏ដោយ។

១. បរិបទកន្លែងធ្វើការមិនគួរឱ្យចង់នៅបន្ត ជួនកាលកាលដែលកន្លែងធ្វើមានសភាពរញ៉េរញ៉ៃ មិនមានសណ្ដាប់ធ្នាប់ មានសំឡេងរំខានច្រើន ឬក៏មានសណ្ឋានដែលមិនគួរឱ្យចង់ធ្វើការ ហើយមិនចង់នៅកន្លែងនេះ។ ២. បុគ្គលិកមិនមានភាពរាក់ទាក់ ការធ្វើការជាមួយគ្នា ធម្មតាតែងមានប្រាស្រ័យទាក់ទងគ្នា និងនិយាយរកគ្នាខ្លះ ការដែលមកធ្វើការហើយពុំមានអ្នកណានិយាយរក ឬក៏គេរាប់អានតែមនុស្សមួយក្រុម ហើយយើងនៅក្នុងក្រុមដែលគេមិនចង់រាប់រក ក៏ជាមូលហេតុដែលចាកចេញផងដែរ

៣. ការចូលចិត្តនិយាយយកមុខយកមាត់ ពេលខ្លះ កន្លែងខ្លះមានបុគ្គលិកខ្លះ ចូលចិត្តរាយការណ៍ទៅថ្នាក់លើ ដើម្បីទទួលបានការសសើរ និងយកចិត្តទុកដាក់ ខណៈអ្នកខ្លះខំប្រឹងធ្វើការ តែលទ្ធផលបែរជាបានទៅអ្នកផ្សេងទៅវិញ។ នេះក៏ជាមូលហេតុធំមួយដែលបុគ្គលិកសម្រេចចិត្តចាកចេញផងដែរ។

៤. សម្ពាធការងារហួសហេតុពេក ធម្មតាបុគ្គលិកតម្រូវធ្វើការ ៨ម៉ោង ក្នុងមួយថ្ងៃ និង៦ថ្ងៃក្នុងមួយសប្ដាហ៍។ បើសិនការងារនោះលើសម៉ោង ហើយពុំមានពេលឈប់សម្រាក វានឹងធ្វើឱ្យយើងកាន់តែហត់នឿយ និងធុញទ្រាន់មិនចង់ធ្វើការ នៅទីនោះទៀតឡើយ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ការមិនទុកចិត្តគ្នានៅកន្លែងធ្វើការ នេះក៏ជាមូលហេតុមួយដែរ ដែលបុគ្គលិក ឬថ្នាក់លើមិនទុកចិត្តបុគ្គលិក ខណៈបុគ្គលិកនៅធ្វើការដល់យប់ជ្រៅ ឬធ្វើការហួសម៉ោង តែលទ្ធផលបែរជាលេចលឺពាក្យថា បាត់នេះ បាត់នោះ នៅក្នុងក្រុមហ៊ុនទៅវិញ។

៦. គ្មានការលើកទឹកចិត្តពីថ្នាក់លើ ធម្មតាការងារ យើងតែងង់បានការសសើរពីថ្នាក់លើ ឬការវាយតម្លៃល្អប្រសើរ ប្រសិនបើយើងខិតខំអស់ពីលទ្ធភាពហើយ តែបើសិនយើងប្រឹងធ្វើការងារទាំងយប់ ទាំងថ្ងៃ ហើយតែបែរជាលឺការសសើរពីអ្នកយកមុខមាត់ និងអ្នកនៅក្បែរថ្នាក់លើវិញនោះ យើងប្រាកដជាអន់ចិត្តជាក់ជាមិនខាន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខាងលើនេះ គ្រាន់ជាហេតុផលមួយចំនួនប៉ុណ្ណោះ ដែលធ្វើឱ្យបុគ្គលិកមួយចំនួន សម្រេចចិត្តចាកចេញពីក្រុមហ៊ុន ទោះវាជាកន្លែងដែលគេស្រលាញ់ ឬទទួលបានប្រាក់ខែច្រើនក៏ដោយ។ ចុះអ្នកអានវិញ ធ្លាប់ចាកចេញពីក្រុមហ៊ុនចាស់ទេ ហើយមូលហេតុអ្វីខ្លះ? អាចចែករំលែកផងបានទេ?

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព