សៀវភៅ ទៅទីណាមិនសំខាន់សំខាន់ទៅដើម្បីអ្វី និង ដើម្បីកូន ត្រៀមស្វាគមន៍ទិវាអំណាន លើកទី៥ ខាងមុខនេះ!

ភ្នំពេញ៖ អ្នកនិយមអានសៀវភៅទាំងឡាយជាទីស្នេហា តើមានដឹងទេថាព្រឹត្តិការណ៍ទិវាអំណានលើកទី៥នេះ នឹងរៀបចំនៅថ្ងៃណា ហើយទីទាំងនៅទីណា? ថ្ងៃនេះក្នុងស្រុកចង់លើកយកព័ត៌មានដ៏ពិសេសនេះ ជូនអ្នកទាំងអស់គ្នា ដើម្បីបានចូលរួមទាំងអស់គ្នា។

M07 02 20 6

ទិវាអំណានជាតិលើកទី៥ នឹងរៀបចំឡើងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៨ ខែមីនា ខាងមុខនេះ នៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានរៀបចំស្តង់លក់សៀវភៅជាច្រើន ហើយក៏មានសៀវភៅៗជាច្រើន ត្រៀមមកស្វាគមន៍មិត្តអ្នកអានផងដែរ។

ដោយឡែកសៀវភៅពីរក្បាលដែលត្រៀមខ្លួនចូលមកស្វាគមន៍ទិវាអំណានដ៏ពិសេសនេះ គឺ សៀវភៅអត្ថបទភាពយន្ត «ដើម្បីកូន» ពីចត្វាផ្លឹស និង «ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី» ពីអ្នកនិពន្ធសុខ ចាន់ផល ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍អ្នកអាន នៅក្នុងទិវានេះដែរ ដែលសៀវភៅទាំងពីរនេះ អ្នកអាចរកបានទៅតូបអ្នកនិពន្ធផ្ទាល់តែម្ដង។

85129853_194014585006890_2829020904049082368_n

កុំភ្លេចណា ជួបគ្នានៅថ្ងៃនោះ ហើយរួមគ្នាលើកកម្ពស់ការអាននៅកម្ពុជា ដោយចូលរួមទិញសៀវភៅ នៅក្នុងទិវាអំណានទាំងអស់គ្នា៕

Photo_2020 02 26_13 32 56