សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រស់និងសុខភាព

មិនត្រូវតម ឬបង្អត់អាហារ និងទទួលទានអាហារឱ្យទៀងទាត់ ប្រសិនជាអ្នកស្ថិតនៅក្នុងស្ថានភាពទាំង៧យ៉ាងនេះ

By Shield

February 26, 2020

ការដែលបង្អត់អាហារខ្លួនឯង ឬតមអាហារជាប្រចាំធ្វើឰ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់ តែវាបានក្លាយទៅជាវិធីសម្រកទម្ងន់ ឬថែរក្សារាងសម្រាប់ស្ត្រីនៅក្នុងសម័យបច្ចុប្បន្នទៅវិញ ដោយសារតែគេគិតថា ការបង្អត់បាយនឹងធ្វើឱ្យគេអាចឆាប់ទទួលបានរូបរាងស្រស់ស្អាតបានតាមចិត្តប្រាថ្នា។

ក៏ប៉ុន្តែ អ្នកដែលមានបញ្ហាសុខភាពមួយចំនួន និងមានស្ថានភាពមួយចំនួន ​ការបង្អត់បាយនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំង។

ខាងក្រោមនេះជាប្រភេទមនុស្សដែលមានបញ្ហាសុខភាពមួយចំនួន ដែលមិនត្រូវធ្វើការតមអាហារ ឬបង្អត់អាហារជាដាច់ខាតសម្រាប់ការសម្រកទម្ងន់៖

១.  មានជំងឺប្រមាត់ ឬកើតក្រួសក្នុងថង់ទឹកប្រមាត់៖ នៅពេលដែលអ្នកធ្វើការតាមអាហារ ទឹកប្រមាត់នឹងមិនត្រូវបានផលិតឡើង ហើយវានឹងធ្វើឱ្យប្រមាត់របស់អ្នកបញ្ចេញទឹកស្អុយៗ ឬបង្កជាដុំក្រួសល្អិតៗ ដែលជាប់នឹងថង់ទឹកប្រមាត់។ សម្រាប់មនុស្សដែលមានសុខភាពធម្មតាមិនមែនជាបញ្ហាទេ តែសម្រាប់អ្នកដែលមានបញ្ហាថង់ទឹកប្រមាត់ គួរតែទទួលទានអាហារឱ្យបានត្រឹមត្រូវ និងមិនត្រូវតមអាហារជាដាច់ខាត។

២. មនុស្សស្រី៖ វាប្រហែលជាចម្លែកបន្តិច ដែលឃើញថា មនុស្សស្រីមិនគួរតាមអាហារសម្រាប់សម្រកទម្ងន់នោះទេ ព្រោះធម្មតាជាមនុស្សស្រីស្ទើរតែទាំងអស់សុទ្ធតែចូលចិត្តតមអាហារឱ្យបានរាងស្អាត។ តែការពិតទៅ ការតមអាហារបែរជាធ្វើឱ្យអរម៉ូនរាងកាយរបស់មនុស្សស្រីប្រែប្រួល ប៉ះពាល់ដល់អារម្មណ៍ និងសុខភាពទៅវិញ។ ដូច្នេះ ចំពោះស្ត្រីប្រសិនជាចង់បានរាងស្អាតគ្រាន់តែកាត់បន្ថយការញ៉ាំអាហារ ឬប្រើការហាត់ប្រាណជាជាងការបង្អត់បាយសម្រកទម្ងន់។

៣.មានបញ្ហាការញ៉ាំ៖ នៅពេលដែលអ្នកមានបញ្ហាក្នុងការញ៉ាំ ដោយសារតែទទួលទានមិនចូល ឬលែងមានអារម្មណ៍ចង់ទទួលទានអាហារ នៅពេលដែលធ្វើការតមអាហារបែបនេះបន្តទៀត វានឹងធ្វើឱ្យបញ្ហាសុខភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរ និងអាក្រក់ឡើង។ ដូច្នេះអ្នកមិនត្រូវធ្វើការបង្អត់អាហារបន្ថែមនោះទេ។

៤.  មានបញ្ហាតានតឹង៖ នៅពេលដែលអ្នកមានបញ្ហាតានតឹងដែលបណ្តាលមកពី ប្រភេទជំងឺ Adrenal fatigue ម្យ៉ាង វានឹងធ្វើឱ្យអរម៉ូនស្ត្រេស Cortisol កើនឡើងផងដែរ រាល់ពេលដែលអ្នកធ្វើការបង្អត់អាហារ។ ជាលទ្ធផល អ្នកនឹងមានបញ្ហាស្ត្រេស និងការតានតឹងកាន់តែមានសភាពខ្លាំងជាងមុនផងដែរ។

៥. បញ្ហាក្រពេញទីរ៉ូអីត៖ ការសិក្សាបានបង្ហាញថា ការតមមិនទទួលទានចំណីអាហារនឹងធ្វើឱ្យអរម៉ូនក្រពេញទីរ៉ូអ៊ីតធ្លាក់ចុះ ហើយធ្វើឱ្យមានបញ្ហាជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត (Hypothyroidism) កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន ជាមិនខាន។ ដូច្នេះមិនគួរតមអាហារទេ ហើយត្រូវទទួលទានឱ្យបានទៀងទាត់ទើបជាការប្រសើរ។

៦. មានជំងឺ៖ រាល់ពេលអ្នកមានជំងឺផ្សេងៗ ជាពិសេសគឺគ្រុន និងផ្តាសាយ រាងកាយរបស់អ្នករឹតតែត្រូវការសារធាតុចិញ្ចឹមដើម្បីឱ្យសុខភាពកាន់តែឆាប់ជាសះស្បើយ។ ការមិនទទួលទានអាហារឱ្យបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឱ្យជំងឺរបស់អ្នកមិនងាយជា ឬឈឺធ្ងន់ជាងមុនទេ តែវាថែមទាំងធ្វើឱ្យអ្នកកើតមានអារម្មណ៍ស្ត្រេស និងតានតឹងជាងមុនផងដែរ។

៧. ជំងឺទឹកនោមផ្អែមប្រភេទទី១៖ ជំងឺទឹកនោមផ្អែមប្រភេទទី១ កើតឡើងដោយសារតែអរម៉ូនអាំងស៊ុយលីនផលិតជាតិស្ករមិនបានគ្រប់គ្រាន់ ហើយការដែលអ្នកមិនទទួលទានអាហារឱ្យបានគ្រប់គ្រាន់ ឬឧស្សាហ៍តមអាហារនោះវានឹងធ្វើឱ្យជាតិស្កររាងកាយរបស់អ្នកកាន់តែធ្លាក់ចុះ ហើយបណ្តាលឱ្យមានគ្រោះថ្នាក់សម្រាប់សុខភាពផ្សេងៗផងដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព