តារាខ្មែរយើងពូកែមែន! អ្នកនាង ​ស្វែង ​សុជាតា ត្រូវអ្នកដឹកនាំរឿងល្បីល្បាញលំដាប់ពិភពលោក ​កោតសរសើរស្នាដៃសម្តែងចំៗពេលជួបមុខផ្ទាល់ – Kalib9 ជីវិតកម្សាន្ត | Pelklas

តារាខ្មែរយើងពូកែមែន! អ្នកនាង ​ស្វែង ​សុជាតា ត្រូវអ្នកដឹកនាំរឿងល្បីល្បាញលំដាប់ពិភពលោក ​កោតសរសើរស្នាដៃសម្តែងចំៗពេលជួបមុខផ្ទាល់

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា​​អ្នកនាង ​ស្វែង ​សុជាតា ​គឺជាតារាជើងចាស់ ​តែនៅតែមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈសព្វថ្ងៃ ​ព្រោះតែសមត្ថភាពសម្តែងដ៏ប៉ិនប្រសព្វគ្រប់ទម្រង់របស់អ្នកនាងផ្ទាល់តែម្តង។

អ្នកនាង ​ស្វែង សុជាតា ក៏ធ្លាប់បានសម្តែង និងបញ្ចេញស្នាដៃជាច្រើននៅក្នុងផលិតកម្មអន្តរជាតិ ​តែខ្សែភាពយន្តដែលធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកនាងត្រូវបានអន្តរជាតិកាន់តែស្គាល់អ្នកនាងច្បាស់នោះ ​គឺ ​រឿង ​« មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ ​» ​ដែលផលិត និងដឹកនាំរឿងដោយផលិតហូលីវូតរបស់អ្នកនាង ​អេនជីលីណាចូលី។

តែអ្វីកាន់តែពិសេសនោះ ​អ្នកនាង ស្វែង ​សុជាតា ​ស្រាប់តែបានជួបអ្នកដឹកនាំរឿងដ៏លោក ​Scott Neeson ដោយចៃដន្យ ​ស្រាប់តែអ្នកដឹកនាំរូបនោះញញឺមដាក់អ្នកនាង ​ថែមទាំងពោលពាក្យសរសើរនូវសមត្ថភាពសម្តែងអ្នកនាងចំៗមុខផ្ទាល់ផងដែរ។

បើយោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ​ស្វែង ​សុជាតា ​បានរៀបរាប់ថា៖ « Nice to meet you ! ខ្ញុំពិតជាសប្បាយចិត្តបំផុត ដែលអ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់ពិភពលោក គឺរឿងទីតានិក បានជួបខ្ញុំហើយគាត់បាននិយាយថាបានឃើញខ្ញុំ ក្នុងរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ។

ជួបខ្ញុំដំបូងគាត់សើចដាក់ខ្ញុំហើយបាននិយាយមកកាន់ខ្ញុំថា គាត់សុំសសើរកាយវិការខ្ញុំក្នុងរឿងនោះ គាត់ថាទៀតថា អ្នកធ្វើបានល្អហើយ ពេលដ៏ខ្លីដែលយើងបានជជែកគ្នា ព្រោះខ្ញុំកំពុងស្ថិតនៅក្នុងកាងារ ប៉ុន្តែអ្វីដែលខ្ញុំប៉ងគឺជួបគាត់ អ្នកដឹកនាំរឿងទីតានិក ឥឡូវជួបមែន អគុណច្រើនណាស់  »។

S 4568

88086110_1092584177741819_3400847154711887872_n

87555388_1092584224408481_446898249161244672_o

87498306_1092584277741809_4496995475202768896_o

នេះពិតជារឿងដ៏គួរឱ្យមោទនភាពណាស់សម្រាប់តារាសម្តែងកម្ពុជា​ ត្រូវបានអតីតអ្នកដឹកនាំរឿងល្បីល្បាញរូបនេះកោតសរសើរ និងមើលឃើញពីទេពកោសល្បបែបនេះ។ ​គួរឱ្យដឹងផងដែរថា​លោក Scott Neeson គឺជាអតតីអ្នកដឹកនាំរឿង ​និងផលិតភាពយន្តហូលីវូតល្បិៗ មានប្រាក់ខែរាប់លាន ​តែលោកសុខចិត្តការងារ និងលក់ទ្រព្យសម្បត្តិមកនៅស្រុកខ្មែរ ​ដើម្បីបង្កើតអង្គការ និងជួយកុមារទីទាល់ក្រនៅកម្ពុជា៕

អាចចុចអានប្រវត្តិលោក Scott Neeson នៅទីនេះ ៖ រំភើបចិត្ត បើដឹងពីប្រវត្តិដើមហេតុដំបូងដែលនាំឱ្យអតីតអ្នកដឹកនាំរឿង ​Hollywood ដ៏ល្បី Scott Neeson សុខចិត្តចោលប្រាក់ខែរាប់លាន ​ដើម្បីជួយកុមារកម្ពុជា

Scott_wsj

Cambodian Childrens Fund