សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិនមានជម្រើស ​ទីបំផុតរដ្ឋាភិបាលជប៉ុន បានប្រកាសបិទសាលារៀនទូទាំងប្រទេសដល់ខែមេសា ដើម្បីបង្ការការរីករាលដាលនៃវីរុស ​Covid-19

By Shield

February 27, 2020

តូក្យូ-ជប៉ុន៖ ​ថ្មីៗនេះដោយសារតែវីរុសថ្មី  ហាក់បានគំរាមកំហែងទូទាំងប្រទេសទាំងអស់គួរឱ្យបារម្ភ ​ហេតុនេះហើយនាថ្ងៃព្រហស្បតិ៍ ទី  ២៧ ​នេះ ​រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចចិត្តបិទទ្វារសាលារៀនរៀនទូទាំងប្រទេស ​រហូតដល់ខ្ទង់ខែមេសា  ឆ្នាំ ២០២០ ​នេះ ​ដើម្បីបង្ការការរីករាលដាលនៃវីរុសថ្មី ​Covid-19  នេះបើយោងតាមរយៈសារព័ត៌មាន ​Japan  Today  ។

លោកនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឱ្យដឹងថា ​សាលារៀនទាំងអស់នឹងត្រូវតម្រូវឱ្យឈប់សម្រាកទាំងអស់ទាំង ​កម្រិតបឋមសិក្សា  មធ្យមសិក្សា ​និងថ្នាក់កម្រិតខ្ពស់ ​លើកលែងតែសាលាថែទាំទារក និងកុមារតែប៉ុណ្ណោះដែលនៅតែដំណើរការជាធម្មតា។

ការសម្រេចចិត្តឱ្យសិស្សានុសិស្សឈប់សម្រាកនោះ ​រដ្ឋាភិបាលបានឱ្យដឹងថា ​វាជាប្រកាដែលមិនអាចចៀសផុតបាននោះទេ ​បើទោះបីសាលាត្រូវតែមានកិច្ចការរៀបចំកម្មវិធីបញ្ចប់ការសិក្សានាពេលឆាប់ៗនេះក៏ដោយ ដោយសារតែការឆ្លងវីរុស  Covid-19  ហាក់មានការរីករាលដាលកាន់តែខ្លាំងឡើង  ហើយការដែលអនុញ្ញាតិឱ្យសិស្សនៅតែបន្តការសិក្សា ​ដែលមានលក្ខណៈប្រមូលផ្តុំគ្នាដែលមានសិស្ស និងគ្រូច្រើនលាយឡំគ្នាអាចធ្វើឱ្យប្រឈមមុខនឹងការរីករាលដាលកាន់តែខ្លាំងមួយកម្រិតទៀត។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា ​ពេលនេះប្រទេសជប៉ុនមានករណីអ្នកផ្ទុកវីរុស ​Covid-19  ប្រមាណជា ៨៩០ ករណីដែលក្នុងនោះមាន ៧០៥ ពីនាវាទេសចរណ៍ Diamond Princess ៕

ប្រភព៖ JapanToday

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព