វិធី ១០ យ៉ាងធ្វើឲ្យរាងកាយមានក្លិនក្រអូបស្រស់ ទោះបីជាអ្នកមិនបានងូតទឹកពីរបីថ្ងៃក៏ដោយ! – Kalib9 សម្រស់និងសុខភាព | Pelklas

វិធី ១០ យ៉ាងធ្វើឲ្យរាងកាយមានក្លិនក្រអូបស្រស់ ទោះបីជាអ្នកមិនបានងូតទឹកពីរបីថ្ងៃក៏ដោយ!

ងូតទឹកគឺមានសារៈសំខាន់ដើម្បីជួយយើងឱ្យយើងបំបាត់ក្លិនខ្លួន មានភាពស្រស់ស្អាត និងការពារមេរោគ។ ទោះយ៉ាងណាក៏ដោយមានពេលខ្លះដែលយើងមិនមានពេលងូតទឹកទេឧទាហរណ៍ខូចជាពេលធ្វើដំណើរផ្លូវឆ្ងាយជាដើម។ នៅពេលស្ថានភាពនេះកើតឡើងវានៅស្រស់ស្រាយក្នុងការរក្សាទម្លាប់ខ្លះដើម្បីការពារយើងពីក្លិនខ្លួនមិនល្អ។

ខាងក្រោមនេះជាវិធី ១០ យ៉ាងដើម្បីជួយឱ្យអ្នកមានក្លិនខ្លួនស្រស់នៅពេលអ្នកជាប់រវល់គ្មានពេលងូតទឹក។

1. ប្រើប្រេងក្រអូ​ប

វាប្រសើរណាស់ក្នុងការប្រើប្រេងក្រអូបរាងកាយ ដែលល្អជាងទឹកអប់ដែលអ្នកបានបាញ់ក្នុងករណីនេះ ពីព្រោះក្លិនប្រេងក្រអូបរាងកាយជាប់ក្លិនបានរយៈពេលយូរលើស្បែករបស់អ្នក។ ដូចគ្នានេះផងដែរអ្នកអាចជ្រើសរើសយកក្លិនក្រអូបឈ្ងុយដែលមានក្លិនធម្មជាតិ ហើយលាបវានៅលើស្បែកអ្នកក្រអូបពេញមួយថ្ងៃ។

2. ប្រើក្រណាត់ក្រអូបជូតលើដងខ្លួន

ជូតក្រណាត់ក្រអូបលើដងខ្លួនគឺជាជម្រើសដ៏ល្អមួយដើម្បីធ្វើឱ្យអ្នកមានភាពស្រស់ក្នុងកម្រិតណាមួយព្រោះវាអាចកម្ចាត់ចោលនូវបាក់តេរីនៃក្លិនមិនល្អដែលវាបានតោងលើស្បែកដងខ្លួនរបស់អ្នក។

3. ប្រើថ្នាំបំបាត់ក្លិនអាក្រក់បាញ់បន្ថែម

ប្រើថ្នាំបំបាត់ក្លិនអាក្រក់ជួយឱ្យអ្នកសំលាប់ក្លិនញើសរបស់អ្នក។ ការបាញ់បន្ថែមទៀតអាចបង្កើនប្រសិទ្ធភាពរបស់វាក៏ដូចជាសម្លាប់បាក់តេរី។

4. ផ្លាស់ប្តូរខោអាវទ្រនាប់

អ្នកមានការបែកញើសច្រើននៅជុំវិញផ្នែកសំខាន់របស់អ្នកហើយនៅត្រង់តំបន់នេះមានការរក្សាកម្តៅ។ ការផ្លាស់ប្តូរខោអាវទ្រនាប់អាចកាត់បន្ថយក្លិនមិនល្អដែលបណ្តាលមកពីបែកញើស។

5. ផ្លាស់ប្តូរស្រោមជើង

ប្រអប់ជើងរបស់អ្នកគឺជាផ្នែកមួយនៃរាងកាយដែលបែកញើសបំផុតដែលបណ្តាលឱ្យមានក្លិនមិនល្អ។ ការផ្លាស់ប្តូរស្រោមជើងឱ្យបានទៀងទាត់នឹងកាត់បន្ថយក្លិនមិនល្អ។ វាជាគំនិតល្អមួយក្នុងការបន្ថែមម្សៅ talcum ទៅក្នុងស្បែកជើងរបស់អ្នក។

6. ជៀសវាងញ៉ាំអាហារមានខ្ទឹមបារាំង ខ្ទឹម និងគ្រឿងហឺរ

បើសិនជាយើងញ៉ាំអាហារទាំងនេះប្រាកដណាស់អាចធ្វើអោយក្លិនមិនល្អរបស់យើងជះកាន់តែខ្លាំងឡើង។ ដើម្បីជៀសវាក្នុងករណីនេះសូមញ៉ាំបន្លែនិងផ្លែឈើជំនួសវិញ។

7. ជៀសវាងស្លៀកពាក់សម្លៀកបំពាក់តឹង

សម្លៀកបំពាក់តឹងអាចកំដៅនៃផ្នែកជាច្រើននៃរាងកាយរបស់អ្នក ធ្វើឱ្យបែកញើសហើយនាំឱ្យមានក្លិនមិនល្អ។ សម្លៀកបំពាក់រលុងនឹងជួយឱ្យអ្នករក្សាភាពស្រស់ថ្លា។

8. ប្រើសាប៊ូស្ងួត

សាប៊ូស្ងួតនឹងធ្វើឱ្យសក់របស់អ្នកមានភាពរស់រវើកឡើងវិញហើយបញ្ឈប់វាមិនឱ្យមើលទៅមានជាតិខាញ់។ វានឹងផ្តល់ឱ្យសក់របស់អ្នកមើលទៅស្រស់បំព្រងនិងមានក្លិនល្អហើយអាចជួយអ្នកបន្ថែមបរិមាណសក់របស់អ្នក។

9. ចង់បូសក់

ក្នុងករណីដែលអ្នកមិនមានសាប៊ូស្ងួត អ្នកក៏អាចប្រើខ្សែបូចង់សក់ដើម្បីឱ្យសក់របស់អ្នកនៅដដែល។ ការជ្រើសរើសស្ទីលម៉ូដសក់ដែលសមរម្យនឹងគ្របដណ្ដប់ភាពកខ្វក់និងក្លិនមិនល្អនៃសក់របស់អ្នក។

10. ផ្តល់សំណើមដល់ស្បែករបស់អ្នក

ការផ្តល់សំណើមដល់ស្បែកលើដងខ្លួនអ្នកក៏អាចជួយឱ្យអ្នកមានក្លិនកាន់តែស្រស់ផងដែរ។ អ្នកគួរតែផឹកទឹកឱ្យបានច្រើនក៏ដូចជាប្រើក្រែមរាងកាយដែលមានក្លិនក្រអូបដើម្បីផ្តល់សំណើមដល់ស្បែករបស់អ្នក។

តើអត្ថបទនេះជួយដោះស្រាយបញ្ហារបស់លោកអ្នកបានដែរឬទេ? សូមស៊ែរចែករំលែកទៅកាន់មនុស្សដែលលោកអ្នកស្គាល់!

អត្ថបទដោយ ៖ វីរៈ | ប្រភព ៖ Brightside