ពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ ៖ « បងសុខចិត្តកាត់ស្នែងដើម្បីក្បែរអូន ​ឯអូនសុខចិត្តលាលែងពីទេពអប្សរធ្វើមនុស្សសាមញ្ញដើម្បីបានក្បែរបង » – Kalib9 ជីវិតកម្សាន្ត | Pelklas

ពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ ៖ « បងសុខចិត្តកាត់ស្នែងដើម្បីក្បែរអូន ​ឯអូនសុខចិត្តលាលែងពីទេពអប្សរធ្វើមនុស្សសាមញ្ញដើម្បីបានក្បែរបង »

គូស្នេហា ​ឬគូសង្សារទាំងឡាយ ​ពេលដែលស្រលាញ់គ្នា ​ច្បាស់ណាស់ពិតជាចង់ឱ្យដៃគូម្ខាងៗកែប្រែខ្លួនឯងធ្វើជាមនុស្សល្អប្រសើរជាមុន ឬកែប្រែដើម្បីខ្លួនឯងផ្ទាល់  ដោយការធ្វើបែបនេះពេលខ្លះបានធ្វើឱ្យគូស្នេហ៍មួយចំនួនបែកបាក់គ្នា ​ព្រោះតែមិនអាចកែទម្លាប់ ​ឬចរិតខ្លួនឯងពីមុន។

តែពាក្យចាស់ពោលថា ​ស្នេហាស្មោះ ​ឬស្នេហាពិត ​យើងមិនបាច់ខំប្រឹងកែប្រែនរណាម្នាក់ឡើយ ​ព្រោះថាបើគេស្រលាញ់យើងខ្លាំង និងពិតប្រាកដជាមួយយើង ​គេនឹងកែប្រែដោយខ្លួនឯងដើម្បីស័ក្តសមនឹងយើងជាមុនខាន។

ជាក់ស្តែងគូស្នេហ៍មួយគូហាក់យល់ដឹងពីអត្ថន័យនៃក្តីស្រលាញ់ពិតប្រាកដមួយនេះ ពួកគេបានកែប្រែខ្លួនឯងដើម្បីមនុស្សដែលខ្លួនស្រលាញ់រៀងៗខ្លួនមើលទៅគួរឱ្យរំភើបណាស់។

87667598_2758869420871025_4282116504742264832_o

តាមរយៈគណនីហ្វេសប៊ុក Ya Roses បានរៀបរាប់ថា៖ « បងសុខចិត្តកាត់ស្នែងដ៏មានអំណាចពីកំណេីតចេញដេីម្បីធ្វេីជាមនុស្សប្រុសសាមញ្ញធម្មតាម្នាក់ដេីម្បីនៅក្បែរអូន ចំណែកអូនវិញសុខចិត្តលាលែងតំណែងជាទេពអប្សរមកធ្វេីជាស្រីសាមញ្ញធម្មតាដេីម្បីបាននៅក្បែរបង☺️

☺️ដល់ពេលមួយអ្នកនឹងព្រមកែប្រែដើម្បីគេ ពេលដែលអ្នកជួបមនុស្សដែលអ្នកស្រលាញ់ពិតប្រាកដ ហើយគិតថាអាចរស់នៅជាមួយគេអស់មួយជីវិតបាន👍✨💌

អគុណបង Bong Thy ​»។

S Rtyuuu

87757869_2758869450871022_6147888184031182848_o

87746916_2758869547537679_6236092711913390080_o

87667598_2758869420871025_4282116504742264832_o