អាណិតណាស់កុំថាតែមនុស្ស!ពេលនេះសត្វឆ្កែមួយក្បាលគួរឱ្យស្រលាញ់ ​ត្រូវបានគេរកឃើញថាជាសត្វចិញ្ចឹមដំបូងគេដែលឆ្លងវីរុស ​Covid-19

ហុងកុង៖ ថ្មីៗនេះព័ត៌មានគួរឱ្យភ្ញាក់ផ្អើលមួយបានឱ្យដឹងថា ​ពេលនេះមានសត្វឆ្កែពូជ Pomeranian មួយក្បាលដែលរស់នៅក្នុងទីក្រុងហុងកុង ត្រូវបានគេរកឃើញថាមានផ្ទុកវីរុស ​Covid-19  ក្រោយពេលដែលម្ចាស់របស់សត្វចិញ្ចឹមនេះក៏បាននឹងកំពុងតែសម្រាកព្យាបាលវីរុស Covid-19 នេះផងដែរ។

ម្ចាស់សត្វឆ្កែនេះ ក៏ត្រូវបានគេស្គាល់ថាមានឈ្មោះ Yvonne Chow Hau Yee ​អាយុ ​៦០ឆ្នាំ ​ជាអ្នកជំនួញ ដែលមានទីលំនៅស្ថិតនៅក្នុងស្រុក Tai Hang ក្នុងទីក្រុងហុងកុង ហើយក្រោយមកក៏ស្រាប់តែបានរកឃើញថានាងមានផ្ទុកមេរោគកូរ៉ូណា។ ដូច្នេះហើយបន្ទាប់មកសត្វឆ្កែរបស់នាងក៏ត្រូវបានគេយកទៅពិនិត្យដោយពេទ្យសត្វ ដែលគំរូនៃការពិនិត្យ ត្រូវបានគេយកចេញពី មាត់ ច្រមុះ និងរន្ធគូថ ដើម្បីពិនិត្យ ហើយក៏ត្រូវបានរកឃើញថា មានលទ្ធផលវិជ្ជមាន ​តែបែរជាមិនទាន់មានចេញរោគសញ្ញាមិនប្រក្រតីណាមួយឡើយ។

25292400 0 Image A 1_1582840132489

យ៉ាងណាក្តីគេមិនទាន់រកឃើញទេថា ​តើសត្វឆ្កែមួយក្បាលនេះ  បានឆ្លងវីរុសពីមនុស្ស ឬវាចម្លងវីរុសទៅមនុស្សវិញនោះទេ ​តែតាមព័ត៌មានឱ្យដឹងថាម្ចាស់ និងឆ្កែនេះមានភាពជិតស្និទ្ធគ្នាខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ ដូច្នេះគេនឹងធ្វើការឃុំខ្លួនឆ្កែនេះ ក្នុងរយៈពេល ១៤ ថ្ងៃ និងបន្តធ្វើតេស្តជាថ្មីម្តងទៀតថា តើឆ្កែមួយនេះ ពិតជាឆ្លងវីរុសកូរ៉ូណាមែនដែរឬអត់? ​ឬការរកឃើញគ្រាន់តែជាវីរុសដែលនៅជាប់ខ្លួន ចេញពីបរិយាកាសប៉ុណ្ណោះទេ?

23a97eca29cea597006095cc96c50fa753b2578d

គួរឱ្យដឹងផងដែរថា ​ទោះបីជាអង្គការសុខភាពពិភពលោក (WHO) មិនបានបញ្ជាក់ថា សត្វចិញ្ចឹម ដូចជាសត្វឆ្កែ អាចឆ្លងវីរុស Covid-19 នោះទេឬក៏អត់មែនក៏ដោយ ​តែយ៉ាងណាក៏សុំឱ្យម្ចាស់សត្វចិញ្ចឹមទាំងអស់ ថែរក្សាអនាម័យរបស់សត្វចិញ្ចឹមរបស់ខ្លួន ដោយពាក់ម៉ាស់គ្រប់ពេលចេញទៅខាងក្រៅ លាងដៃជាមួយសាប៊ូ ឬអាល់កុល គ្រប់ពេលដែលមានការប៉ះពាល់ ជាមួយនឹងសត្វចិញ្ចឹម ហើយប្រសិនបើសត្វចិញ្ចឹម មានរោគសញ្ញាមិនធម្មតា សូមយកវាទៅមន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការត្រួតពិនិត្យឱ្យច្បាស់៕

ប្រភព៖ ​DailyMail

25310320 8053455 Image A 6_1582881429686