ទីបំផុតទូរទស្សន៍ថៃ ​បានចេញមុខសុំទោសជាផ្លូវការដល់កម្ពុជាក្នុងការយកព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រីព្រះរាមបុប្ផាទេវី ទៅប្រើដោយពុំមានការអនុញ្ញាត

ថ្មីៗនេះ  ប្រជាជនខ្មែរជាច្រើនបានផ្ទុះការរិះគន់ និងមាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹងប៉ុស្តិ៍ទូរទស្សន៍ថៃមួយ បាន​​ប្រើប្រាស់​រចនាបថ​ខ្មែរ​នៃ​ចម្លាក់​ប្រាសាទ​អង្គរវត្ត និង​ការ​រំលោភ​សិទ្ធ​ប្រើប្រាស់​ឆាយាល័ក្ខណ៍​នៃ​ព្រះ​រៀម​បុប្ផាទេវី ក្នុង​ភាពយន្ត​ថៃ​មានចំណង​ជើង អសូរភីត อสรพิษ (អាសិរពិស) ព្រមទាំងទាមទារឱ្យថៃចេញមុខសុំទោសកម្ពុជាជាបន្ទាន់ផងដែរ។

87180737_3075663005777289_5650469600366690304_o 768x631

87333069_3075667312443525_2014511413271199744_n

87262182_3075663209110602_4378851700962754560_n

ក្រោយការរិះគន់ផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុកកម្ពុជារួចមក ​ពេលនេះខាងភាគីថៃ ​ក៏បានដឹងកំហុសរបស់ខ្លួន ​និងបានចេញមុខសុំទោសកម្ពុជាជាផ្លូវការ  ដោយបានសរសេរលិខិតមួយផ្ញើមកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:  ហើយនឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីសម្តែងនូវកំហុសឆ្គងរបស់ខ្លួន។

បើយោងតាមរយៈផេកជាផ្លូវការរបស់ទូរទស្សន៍ ​PNN  បានឱ្យដឹងថា៖ «  ក្រុមហ៊ុន One31 Company Limited សុំទោសចំពោះការយកព្រះឆាយលក្ខ័ណ៍របស់សម្តេចរាជបុត្រីព្រះរាមបុប្ផាទេវី ទៅប្រើដោយពុំមានការអនុញ្ញាត។

ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃបានផ្ញើលិខិតមួយច្បាប់មកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។

ជាមួយគ្នានេះ ក្រុមហ៊ុននឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ចំពោះកំហុសឆ្គងដោយអចេតនានេះ និងស្នើសុំការព្រះរាជទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុុជាទូទៅផងដែរ »៕

S 5867o

87767071_1458797784294073_6502342794063904768_n

88197324_1458797777627407_4626624773676335104_n

87691668_1458797817627403_1199723333734629376_n