សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មកស្គាល់លោកលី ស៊ីនហួន អ្នកនិពន្ធបទចម្រៀង «កូនយំល្វើយៗ» និងទំនុកច្រៀងល្បីៗរបស់លោក

By khit168

February 29, 2020

ភ្នំពេញ៖ បទចម្រៀង កូនយំល្វើយៗ ជាបទចម្រៀងដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ខណៈបទចម្រៀងរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ត្រូវបានចាក់ស្ដាប់ ពាសពេញ​ប្រទេសកម្ពុជា ហើយថ្មីៗនេះបទចម្រៀងមួយបទនេះបានផលិតជា Version ស្រីម្ដង ដែលបកស្រាយដោយ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា វិញ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោកលី ស៊ីនហួន មានស្រុកកំណើតនៅខេត្តបាត់ដំបង បានចូលបម្រើការនៅក្នុងផលិតកម្មរស្មីហង្សមាស កាលពីចុងឆ្នាំ២០០៧ ពោលគឺក្រោយពេលលោកបានលាចាកសិក្ខាបទ នោះតែម្ដង។ ក្នុងអាជីពជាអ្នកនិពន្ធទំនុកច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស លោកបាននិពន្ធបទចម្រៀងឱ្យតារាចម្រៀងល្បីៗ ជាច្រើនដួង ហើយសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងដូចជា អូនថាអាណិត លើសពីអាណិត ប្អូនស្រី បងក្រមិនសមគិតពីអនាគតអូន ប្រពន្ធអូនលំបាកហើយ មាតាដៃ១០០ កន្លែងចាស់ និងបទដែលកំពុងល្បីខ្លាំងនាពេលបច្ចុប្បន្ន កូនយំល្វើយៗ ជាដើម។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរបញ្ជាក់ផងដែរថា លោកលី ស៊ីនហួន ធ្លាប់បួសជាភិក្ខុនៅក្នុងខេត្តបាត់ដំបង អស់រយៈពេល១០ឆ្នាំ ហើយក្រោយលាចាកសិក្ខាបទ លោកក៏បានចូលបម្រើការងារនៅក្នុងផលិតកម្មរស្មីហង្សមាស​ ហើយក៏បានចូលរួមនិពន្ធបទចម្រៀង និងដឹកនាំបទចម្រៀងជាច្រើនបទ ឱ្យកំពូលតារាចម្រៀងជាច្រើនផងដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព