សូម្បីតែអាមេរិចក៏ចាប់ច្រលំដែរ! ជនជាតិខ្មែរដែលត្រូវអាមេរិចនិរទេសច្រលំ ទីបំផុតបានត្រលប់ទៅអាមេរិចជួបជុំគ្រួសារហើយ ​(មានវីដេអូ)

ក្រោយពីលោក ​Donald Trump  បានឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិច ​រាល់ច្បាប់ទម្លាប់ ​ជាពិសេសទាក់ទងនឹងជនអន្តោប្រវេសន៍ត្រូវបានកែប្រែ និងរឹតបន្តឹងជាខ្លាំង ​ជាពិសេសថែមទាំងបាននិរទេសជនជាតិមួយចំនួនចេញពីប្រទេសខ្លួនត្រលប់ទៅស្រុកកំណើតជាកំហិតផងដែរ។

ជាក់ស្តែងរឿងដ៏ខ្លោចផ្សារបានកើតឡើងចំពោះប្រជាជនខ្មែរនៅអាមេរិចមួយចំនួន ​ដោយពួកគេបានត្រូវចាប់បញ្ជូនមកស្រុកកំណើតវិញទាំងមិនមានសាច់ញាតិម្នាក់សោះនៅប្រទេសកម្ពុជា​ ថែមទាំងរស់នៅយ៉ាងពិបាកទៀតផង។

Unnamed

នៅក្នុងនោះបុរសខ្មែរសញ្ជាតិអាមេរិចកាំងមួយរូបដែលមានឈ្មោះថា ​ធី ​ជា ​ត្រូវបានអាមេរិចចោទប្រកាន់ថាបាន គំរាមគំហែងអ្នកដទៃ និងមានបំណងចង់ប្រព្រឹត្តិបទឧក្រិដ្ឋដោយរូបលោកថែមទាំងត្រូវជាប់គុករយៈពេល ៣ ខែ  រូចអាមេរិចថែមទាំងចង់និរទេសរូបលោកចេញពីអាមេរិចទៀត ​តែដោយសារតែមានកិច្ចព្រមព្រៀងលោកនៅតែអាចបន្តនៅអាមេរិច។

តែក្រោយកិច្ចព្រមព្រៀងរវាងអាមេរិច និងកម្ពុជាចេះតែប្រែប្រួល ​និងដោយសារតែប្រធានាធិបតីថ្មីកាន់អំណាចផង ​លោក ​ធី ​ជា ​ត្រូវបានអាមេរិចចាប់ខ្លួននិរទេសមកស្រុកខ្មែរវិញ ​ថែមទាំងមិនមានសិទ្ធត្រលប់ទៅអាមេរិចដាច់ខាតទោះទៅរយៈពេលខ្លីក៏ដោយចាប់ពីឆ្នាំ ​២០១៨។

WireAP_2def2013d99840d6bce5d814b5953fa3_4x3_608

CHEA_2 E1582811056718

ក្រោមការតវ៉ា  និងការរត់ការទាមទារយុត្តិធម៌អស់រយៈពេល ២ឆ្នាំនៅកម្ពុជា ​ទីបំផុតអាមេរិចបានអនុញ្ញាតឱ្យ លោក ធី ជា អាចត្រលប់ទៅរស់នៅជុំគ្រួសារនៅទឹកដីអាមេរិកជាមួយក្រុមគ្រួសារវិញ ​ដោយលោកបាននិយាយថារយៈ២ឆ្នាំនេះលោកពិតជារស់នៅយ៉ាងលំបាកខ្លាំងណាស់៕

3000

78ec08e1b361d6c9aabb5604dd9a1acd

ប្រភព៖ WCVB Channel 5 Boston