ពិតជាអត់ចិត្តមែន! ​គ្នាជាស្រីត្រូវពួកបែកស្លុយជិះមកកៀរហេីយរត់បាត់ រហូតរបួសដេកដួលលេីថ្នល់ហេីយបែរជាគ្មាននរណាម្នាក់ជួយសោះ

នៅតាមដងវិថីសព្វថ្ងៃសម្បូរទៅដោយគ្រោះថ្នាក់ចរាចរណ៍ធំតូច ​ដែលរឿងទាំងអស់នោះកើតឡើងពីការមិនគោរពច្បាប់ចរាចរណ៍ និងមិនចេះយោគយល់អធ្យាស្រ័យគ្នាលើដងវិថីជាដើម។

ជាក់ស្តែងថ្មីៗនេះផងដែរ ​ប្អូនស្រីម្នាក់កំពុងតែជិះម៉ូតូសុខៗបែរជាត្រូវពួកក្មេងបែកស្លុយជិះម៉ូតូគៀរឱ្យដួលទីណាត់ទីណែងម្នាក់ឯងរហូតរហួសដួលឈាមពេញខ្លួន ​ឯពួកបង្កក៏រត់បាត់។ ​តែអ្វីដែលកាន់តែហួសចិត្ត ​ពេលឃើញប្អូនស្រីដួលមនុស្សជុំវិញបែរជាគ្មាននរណាម្នាក់មានចិត្តមកជួយលើកប្អូន ​ឬសួរនាំប្អុនសោះ ​ធ្វើឱ្យមានការហួសចិត្តជាខ្លាំង។

87799453_1130600853998881_5602189361891246080_o

យោងតាមគណនីហ្វេសប៊ុក Li Sa បានរៀបរាប់ថា៖ « ប្អូនខ្ញុំដួលម៉ូតូដេាយសារពួកអាងាប់បែកស្លុយជិះមកកៀរវា ហេីយជិះរត់បាត់ អ្វីដែលហួសចិត្តនោះគឺប្អូនខ្ញុំដេកដួលលេីថ្នល់ហេីយ ប៊ែរជាគ្មាននរណាម្នាក់ជួយសោះទាំងគ្នាជាស្រីផង 🙂 វាក៍លេីកម៉ូតូជិះមករកពេទ្យដេាយខ្លួនឯង ហេីយសំខាន់ពេទ្យឃេីញគ្នាហូរឈាមពេញអាវហេីយមិនមេីលគ្នាទៀត ទម្រាំតែបានមេីលនឹង គ្នាចង់សន្លប់ហេីយ

សុំផ្តាំទៅពួកអាថេាកទាបមួយចំនួនដែលជិះបំពានមិនដឹងខ្យល់ ប្រយ័ត្នងាប់បេីជិះបែបនឹងអី ពួកអាតៃហេាង 😡 »

87784938_557522504853266_1110005018859143168_n

តាមរយៈរឿងរ៉ាវខាងលើសង្ឃឹមថានេះគ្រាន់តែជាអសមានចិត្តរបស់បងប្អុនមួយចំនួនតូចតែប៉ុណ្ណោះ ​ហើយក៏ជឿថាពលរដ្ឋខ្មែរជាច្រើនទៀតសុទ្ធតែមានសន្តានចិត្តល្អ  ដូច្នេះក្នុងនាមជាខ្មែរឃើញមានទុក្ខលំបាកគួរតែចេះជួយគ្នាទៅវិញទៅមកដើម្បីមនុស្សធម៌ក្នុងសង្គម៕

88220517_1130600707332229_763458556014886912_o