កុំភ័យ បារម្ភរឿង ​Covid-19 ក្រសួងបានរៀបចំមន្ត្រីជាងពីរពាន់នាក់ និងត្រៀមបន្ទប់ដាក់អ្នកជំងឺសម្រាក​ព្យាបាល ប្រសិនមានករណីផ្ទុះឡើង វីរុសថ្មីនៅកម្ពុជា

វី រុសថ្មី ​Covid-19  ដែលផ្ទុះចេញពីខេត្តហឺណាន  ទីក្រុងវ៉ូហាន ប្រទេសចិន បាននឹងកំពុងតែធ្វើឱ្យប្រជាជនទូទាំងពិភពលោកភ័យ បារម្ភជាខ្លាំង ​ដោយពេលនេះវីរុសនេះបានរាល ដាលដល់ប្រទេសជាច្រើនទាំងប៉ែកអាស៊ី និងអឺរ៉ុប ​សូម្បីតែអង្គការសុខភាពពិភពលោក ​WHO  ក៏បានធ្វើការព្រ មានថាវី រុសនេះអាចនឹងឆ្លងរាល ដាលទូទាំងពិភពលោកដោយមិនអាចទប់ ស្កាត់បាននោះឡើយ។

1582257385_1 Org

តែសម្រាប់ប្រទេសកម្ពុជាយើងមិនទាន់មានករណីថ្មីណាមួយរកឃើញថាមានអ្នកផ្ទុកវី រុស  Covid-19  នេះនៅឡើយទេ ​លើកលែងតែជនជាតិចិនដែលត្រូវបានកម្ពុជាព្យាបាលឱ្យជាសះស្បើយអាចត្រលប់ទៅស្រុកកំណើតវិញ។

ទោះជាយ៉ាងណាកម្ពុជាបានត្រៀមខ្លួនជាស្រេចហើយសម្រាប់ទប់ទល់នឹងវី រុសនេះ  ដោយការត្រៀមទាំងមន្ត្រីសុខាភិបាល ​និងទីតាំងព្យាបាលអ្នកជំ ងឺផងដែរប្រសិនជាមានករណីវី រុសនេះផ្ទុះឡើងនៅកម្ពុជា។

Topic 10 Institut Pasteur In Cambodia On Preah Monivong Blvd_30_05_2019_hong Menea 3

តាមរយៈផេកព័ត៌មាន ​PNN  បានឱ្យដឹងថា៖ « ដើម្បីត្រៀមឆ្លើយតបបន្ទាន់​ ប្រសិនបើមានករណីឆ្លងជំ ងឺកូរ៉ូណា នៅកម្ពុជា ក្រសួងសុខាភិបាលបានរៀបចំមន្ត្រីជាង ពីរពាន់នាក់ និង ត្រៀមបន្ទប់ដាក់អ្នកជំ ងឺអោយសម្រាក​ព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមឆ្លើយតបបន្ទាន់ដែលហៅថា RRT ត្រូវបាន បណ្តុះបណ្តាលរួចរាល់ដើម្បីតាមដាន និង ឆ្លើយតបប្រសិនបើមានឧប្បទ្ទវហេតុជំ ងឺកូរ៉ូណាកើតឡើងនៅកម្ពុជា។

ក្រសួងសុខាភិបាលបានប្រកាសថា ក្រសួងបានត្រៀមសម្ភារៈ បរិក្ខាពេទ្យ និង ឱសថចាំបាច់សម្រាប់ព្យាបាលផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងក៍បានណែនាំដល់មន្ទីរសុខាភិបាលទាំង ២៥ រាជធានី ខេត្តអោយធ្វើការអប់រំបង្ការជំងឺ ខូវិដ ១៩ នៅតាមសហគម និង ត្រៀមលក្ខណៈ រួចរាល់អស់ហើយដើម្បីអន្តរាគមន៍ជាបន្ទាន់ប្រសិនបើមានករណីសង្ស័យ » ៕

2 5

88976687_1458130667694118_634615739067662336_n