«ពោះធំ» ពីភាពយន្ត ក្លាយជាខ្សែភាពយន្តខ្នាតធំ ត្រៀមចាក់បញ្ចាំងក្នុងរោងភាពយន្តក្នុងពេលឆាប់ៗនេះ!

ភ្នំពេញ៖ ភាពយន្តជីវិត ជាកម្មវិធីមួយដ៏ល្បីដែលតែងផ្សាយចេញនៅលើកញ្ចក់ទូរទស្សន៍បាយ័ន និងផលិតកម្ម Sastra ជារៀងរាល់ថ្ងៃអាទិត្យ។ សាច់រឿងជាច្រើនបានចាក់ផ្សាយ ហើយក៏សុទ្ធតែទទួលបានការគាំទ្រ និងមានការតាមដានយ៉ាងច្រើនពីសំណាក់ទស្សនិកជនដែលនិយមទស្សនាភាពយន្តខ្មែរ។

ភាពយន្តជីវិតរឿង «ពោះធំ» ជាខ្សែរឿងពីក្មេងស្រីម្នាក់ដែលបណ្ដោយខ្លួនមានផ្ទៃពោះទាំងខ្លួននៅក្មេង ហើយត្រូវគ្រួសារមិនទទួលស្គាល់។ សាច់រឿងរយៈពេលជាងមួយម៉ោង បាននាំប្រិយមិត្តទៅកាន់ទស្សនីយភាពដ៏គួរឱ្យជក់ចិត្ដិតអារម្មណ៍ ទើបបណ្ដាលឱ្យផលិតករសម្រេចរៀបចំផលិតសាច់រឿងមួយនេះ ទៅជាភាពយន្តដែលនឹងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តនានា នាថ្ងៃទី ២៦ ខែមីនានេះ។

គួររំលឹកផងដែរថា រឿង​ «ពោះធំ» ជាការផលិតដោយផលិតកម្ម Sastra Film និពន្ធអត្ថបទភាពយន្តដោយលោក សួង ប្រុសប្រាថ្នា ដឹកនាំរឿងដោយលោក គូ ដារ៉ាចាន់។ សាច់រឿងមួយនេះ នឹងធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកពីដើមដល់ចប់ ដោយសារតែការសម្ដែងពីតារាសម្ដែងដ៏ប៉ិនប្រសព្វ និងការផលិតដ៏សម្រិតសម្រាង៕

ទស្សនា​ឈុតខ្លីនៃរឿង «ពោះធំ» នៅទីនេះ៖

https://www.youtube.com/watch?v=LOnKb0EdxJg

79846421_1389268151249065_98952786619662336_o

80296542_1384212375087976_356912886104195072_o

79846421_1389268151249065_98952786619662336_o