បង្ហាញចំៗគណនីហ្វេសប៊ុកទាំងនេះអាចប្រឈមមុខនឹងច្បាប់ ស្តីពីការផ្សាយព័ត៌មានមិនពិតតាមរយៈបណ្ដាញផ្សព្វផ្សាយអំពីការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី (COVID-19)

ជាការពិតណាស់ ​ព័ត៌មានជាផ្លូវការដែលចេញផ្សព្វផ្សាយពីក្រសួងសុខាភិបាលរហូតទល់ថ្ងៃនេះ មិនទាន់រកឃើញទេថា  កម្ពុជាមានអ្នកដែលផ្ទុកវីរុសកូរ៉ូណាថ្មី ​Covid-19 នៅឡើយនោះទេ។

ប៉ុន្តែតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ​តែងតែមានការបង្ហោះ ​និងស៊ែចែគរំលែកព្រោងព្រាតនៃការរកឃើញអ្នកផ្ទុកវីរុសថ្មីនេះ ​ដោយការបង្ហោះជារូបភាព ​និងការសរសេរបំភ្លើសការពិតជាច្រើន បានធ្វើឱ្យប្រជាជនកម្ពុជាចាប់ផ្តើមស្លន់ស្លោ ព្រួយបារម្ភចំពោះបញ្ហាវីរុសនេះ។

Tt

តែពេលនេះក្រសួងព័ត៌មានបានចាប់ផ្តើមចេញវិធានការតាមច្បាប់ហើយ ​ចំពោះគណនីហ្វេសប៊ុកណា ​ដែលហ៊ានផ្សព្វផ្សាយព័ត៌មានខុសពីការពិត ​ដើម្បីកុំឱ្យមហាជនមានការយល់ច្រលំ ។ ដោយពេលនេះក្រសួងបានចេញសេចក្តីប្រកាស  បញ្ចេញឈ្មោះចំៗ ​នូវគណនីហ្វេសប៊ុកមួយចំនួន ​ដែលអាចប្រឈមមុខនឹងផ្លូវច្បាប់ផងដែរ។

សូមទស្សនាការប្រកាសរបសក្រសួងព័ត៌មានខាងក្រោម នេះ ៖

88220137_1135841476768539_934643346704433152_n

87717129_1135841500101870_8684095032635949056_n