កុំអាងអីបន្តិចបំភ្លើសថាជាកូរ៉ូណា! ​ពេលនេះក្រុមគ្រួសារសព បានចេញមកបកស្រាយហើយថា

ថ្មីៗនេះព័ត៌មានមិនពិតជាច្រើនបានត្រូវចែកចាយតៗគ្នា  ដោយចោទប្រកាន់ថាស្រុកខ្មែរកំពុងតែត្រូវវីរុសកូរ៉ូណា ​Covid-19  រាតត្បាត ​ធ្វើឱ្យប្រជាជនដួលសន្លប់ និងស្លាប់តាមផ្លូវដោយមិនដឹងខ្លួន ​ដែលព័ត៌មានទាំងនេះត្រូវបានក្រសួងសុខាភិបាល និងក្រសួងព័ត៌មានកម្ពុជាបានធ្វើការច្រានចោលថាជាការបំពុលសង្គម។

ជាក់ស្តែង ថ្មីៗនេះមរណភាពរបស់ ​អនុសេនីយត្រីយ៍មួយរូបនៅខេត្តសៀមរាប ​ត្រូវបានជនអគតិមួយចំនួនបានបំភ្លើសថាជាការស្លាប់ដោយវីរុសកូរ៉ូណា ​ធ្វើឱ្យក្រុមគ្រួសារសពមានប្រតិកម្មជាខ្លាំង ​ថែមទាំងបានចេញមុខបកស្រាយផងដែរ។

88248432_2847135825334079_5868906620519448576_n

តាមរយៈគណនីហ្វេសប៊ុក Soeun Samnang Oy'g  បានរៀបរាប់ថា៖ « ខ្ញុំបាទជាក្រុមគ្រួសាររបស់សព បងប្រុសខ្ញុំឈ្មោះ សំ សុភា ដែលបានស្លាប់ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ២៩ ខែកុម្ខះ ឆ្នាំ ២០២០ ដោយ រលាកបំពង់អាហារធ្ងន់ធ្ងរ នឹងឈាមហូរខ្លាំងនៅផ្នែករំលាយអាហារ ថ្លេីម ពិតប្រាកដមែន។ ដោយលែកប៉ុន្មានម៉ោងមុននេះ ខ្ញុំបាទនឹងក្រុមគ្រួសារបានឃេីញ មានបុគ្គលម្នាក់ ឈ្មោះ Sovannara Som នឹងផេកផ្សេងៗបានបំពុលពត័មានមិនពិត ថាការស្លាប់របស់បងប្រុសខ្ញុំស្រដៀងទៅនឹងជំងឺថ្មីដែលហៅថា COVID-19 ដែលធ្វេីអោយប្រជាជនខ្មែរមួយចំនួនមានការភាន់ច្រលំ ដូច្នេះហេីយខ្ញុំបាទសូមសំណូមពរដល់ថ្នាក់ដឹកនាំ នឹងមន្ត្រីមានសមត្ថកិច្ច សូមលោកពិនិត្យមេីលនឹងចាត់វិធានការទៅលេីបុគ្គលដែលកំពុងបំពុលពត័មានមិនពិត នេះផង » ។

S 45uty

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាតាមដានព័ត៌មានឱ្យបានច្បាស់ កុំស៊ែចែករំលែកព័ត៌មានមិនច្បាស់ការណ៍ដែលគ្មានប្រភពច្បាស់លាស់ក្នុងលក្ខណៈបំពុលសង្គម ដោយក្នុងនោះសមត្ថកិច្ចកំពុងតែចាប់ផ្តើមធ្វើការតាមផ្លូវច្បាប់ចំពោះអ្នកផ្តល់ព័ត៌មានបំភ្លៃខុសពីការពិត។ ​ពិសេស​ សូមធ្វើការតាមដានតាមរយៈព័ត៌មានរបស់ក្រសួងសុខាភិបាលទើបជាព័ត៌មានច្បាស់ការ ​និងច្បាស់លាស់ដើម្បីកុំឱ្យមានការភាន់ច្រលំបន្តទៅទៀត៕

87864583_2847138582000470_5437669458501959680_o

87831821_3035612293166574_6666222609887133696_o