ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ កុំក្អេងក្អាងពេក ក្រែងបាក់អំនួត ដូចត្រីនឹងជុច

មនុស្សគ្រប់រូបមិនថាស្រី ឬប្រុស មិនថាក្មេង ឬចាស់ឡើយ សុទ្ធតែមានអំណួតរៀងៗខ្លួន។ អ្វីដែលសំខាន់នោះគឺអំណួតរបស់ពួកគេមានល្អនិងអាក្រក់។ អ្នកខ្លះអួតពីខ្លួនឯងដោយសារតែចង់ឲអ្នកដទៃយកតម្រាប់តាមក្នុងផ្លូវល្អ។ ដោយឡែកអ្នកមួយចំនួនទៀតអួតក្នុងផ្លូវមិនល្អនិងអួតលើសមាឌ។

ប៉ុន្តែការអួតច្រើនពេកនោះក៏អាចធ្វើឲមនុស្សទទួលបានលទ្ធផលអាក្រក់ផងដែរ។ ការអួតអាចនាំមកនូវផលអវិជ្ជមានដល់មនុស្សនិងអាចមានគ្រោះថ្នាក់ថែមទៀតផង។

Signs Of Fake Nice People You Should Be Aware Of 1 1200x800

យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖

"ពេលខ្លះអំនួត បើយើងប្រើត្រូវកាលវានឹងក្លាយទៅជារឿងល្អ ប៉ុន្តែពេលខ្លះបើយើងប្រើខុសកាល ក៏មិនល្អដែរ ហើយថែមទាំងនាំឱ្យមាន​បញ្ហាទៀតផង។ តើយើងគួរអួតពេលណាដើម្បីឱ្យត្រូវកាល? គឺពេលទៅដាក់ពាក្យសុំធ្វើការងារ ពេលទៅជួបអតិថិជន ឬពេលជួបដៃគូសហការជំនួញជាដើម។ ពេលហ្នឹងបើយើងពូកែអួត នោះយើងនឹងអាចទទួលបានផលល្អច្រើន ប៉ុន្តែត្រូវអួតឱ្យមានបែបផែន កុំ​អួតហួសពីសមត្ថភាពឱ្យសោះ ព្រោះវានឹងនាំឱ្យយើងបរាជ័យ។

Study

យើងអាចសិក្សាអំពីអំនួត តាមរយៈល្បើកប្រជាប្រិយរបស់ខ្មែរយើង​គឺរឿង ជុចនិងត្រី។ ត្រីពេលបានជួបជុច បែរជាមានអំនួតថា ខ្លួននឹងបុកបំប៉ើងទម្លុះទម្លាយជុចឱ្យដូចជាធូលី និងផេះផង់ តែទីបំផុត​ខ្លួនត្រូវជាប់ជុច ងាប់យ៉ាងវេទនា។ ការអួតដូចត្រីរ៉ស់ យើងអាចហៅថាអួតត្រូវកាល ប៉ុន្តែវាហួសពីសមត្ថភាព ដែលក្លាយទៅជាការប្រមាថទៅវិញ ធ្វើឱ្យខ្លួនឯងវិនាសអន្តរាយ។

នៅក្នុងសង្គមមនុស្សយើង អ្នកខ្លះចូលចិត្តអួតក្អេងក្អាង អឿស៊ីយេ នៅពេលខ្លួនធ្វើអ្វីមួយបានជោគជ័យ ឬរៀនបានច្រើន ចេះស្ទាត់​លើជំនាញអ្វីមួយ។ អ្នកខ្លះទៀតអាងខ្លួនមានជំនាញ អួតនេះអួតនោះ ថាកិច្ចការនេះខ្លួនធ្វើតែមួយភ្លែត ឬខ្លួនអាចធ្វើបានដោយងាយ មិនចាំបាច់គិតគូរ ឬស្រាវជ្រាវច្រើន តែដល់ពេលធ្វើក៏តាំងរដាក់រដុប ធ្វើមិនកើត មិនដូចជាអ្វីដែលខ្លួនបាននិយាយ។ ការពិតភាពជោគជ័យមិនស្ថិតស្ថេរប៉ុន្មានទេ វាអាចនឹងបាត់បង់ទៅ​វិញនៅពេលណាមួយ ឬនៅពេលណាដែលយើងធ្វេសប្រហែស។ ដូច្នេះទោះបីជោគជ័យកម្រិតណា ឬចេះកម្រិតណាក៏ដោយ យើងគួរកុំក្អេងក្អាង ក្រអឺតក្រទម កុំអឿស៊ីយេ កុំពើងទ្រូងខ្លាំងពេក ព្រោះក្រែងបាក់អំនួតដូចត្រីក្នុងជុច។

84751570_2679650202132101_6928726076101230592_o

បើចង់រក្សាគុណតម្លៃ ប្រជាប្រិយភាព និងផ្លូវជីវិតឱ្យស្រស់បំព្រង យើងគួរចេះដាក់ខ្លួន ឱនលំទោន ទន់ភ្លន់ និងបន្ទាបខ្លួនខ្លះទៅ។ ម្យ៉ាងទោះបីយើងចេះក៏ដោយចុះ ពេលខ្លះធ្វើជាល្ងង់សួរគេមួយម៉ាត់ក៏មិនខុសទាស់អ្វីដែរ។ ដូចឃ្លាមួយគេពោលឡើងថា “មនុស្សឆ្លាតកាន់តែឆ្លាតព្រោះធ្វើល្ងង់ មនុស្សល្ងង់កាន់តែល្ងង់ព្រោះធ្វើចេះ”។ ចំណែកខ្ញុំតែងនិយាយទៅកាន់បុគ្គលិកខ្ញុំថា “ខ្ពស់ណាស់ទាបណាស់ ទាប​ណាស់សំខាន់ណាស់ ចេះណាស់មានន័យណាស់”៕"

Screenshot (276)