ពិតណាស់ស្នេហារវាងប្រុសស្រីពិតជាមិនអាចមើលឃើញនោះទេ ហើយក៏គូស្នេហ៍នីមួយៗក៏បានជួបគ្នាមិនប្រាកដថាតម្រូវតែអ្នកមានទ្រព្យទើបអាចស្រលាញ់គ្នាបាននោះទេ ក៏ប៉ុន្តែវាអាចជានិស្ស័យដែលបណ្ដាលឱ្យជួបគ្នាបែបនេះ ។
ប្រៀបដូចគូស្វាមីភរិយថ្មីមួយគូនេះដែលបានរៀបការជាមួយគ្នាដែលខាងស្រីជាអ្នកលាងចាននៅតាមរោងការ ឯខាងប្រុសគឺជាអ្នករត់តុ តែដោយសារតែនិស្ស័យទើបអ្នកទាំងពីរអាចរួមដំណើរជីវិតជាមួយគ្នាបាន ។
នេះបើយោងតាមគណនីហ្វេសបុកដែលមានឈ្មោះថា តុលា មង្គល បានសរសេររៀបរាប់ថា ៖
ជិវិតមានរឺក្រអោយតែចេះយល់ចិត្តគ្នា ក្តីស្រលាញ់ពីអ្នករត់តុ ដល់ក្មេងស្រីលាងចានតាមរោងការពិតជាកំសត់តិចហើយ។ ថ្ងៃនេះបងជាអ្នកគ្រប់គ្រងនៅតុលាមង្គលចុងភៅបុគ្គលិកទាំង២បានភ្ជាប់ពាក្យជាមួយគ្នាហើយ សូមជូនពរអោយប្អូនទាំង២មានសុភមង្គលនិងចេៈស្រលាញ់គ្នាផងដែរ។
ស្របពេលឃើញការបង្ហោះបែបនេះមហាជនក៏បានជូនពរអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់និងខិតខំប្រឹងប្រែងក្នុងជីវិតបន្តទៀតផងដែរ ៕