ដឹងឱ្យច្បាស់បងប្អូន! តិចអត់ដឹងចុះថា គណនី ABA ដែលត្រូវវេរប្រាក់ត្រលប់មកវិញគឺតាមវិធីបែបនេះ !

ដូចយើងបានដឹងហើយថាធនាគារ ABA នឹងធ្វើការវេរប្រាក់ត្រលប់មកជូនអតិថិជនវិញដោយកាលពីមុនអតិថិជនដែលគណនីចាស់ដែលបានបង្កើតគណនីដំបូងគឺត្រូវតម្កល់ប្រាក់ទុកចំនួន ១០ដុល្លា ពោលគឺមិនអាចដកបាននោះទេគេហៅថាប្រាក់បង្កក់ ។

ABACorner Building

តែសម្រាប់អតិថិជនដែលបើកគណនីចាស់មុនខែ ​១២ ​ឆ្នាំ ​២០១៩ ​នៅក្នុងថ្ងៃទី  ៣ ​ខែមីនា  ឆ្នាំ ​២០២០ ​នេះ ​ធនាគារ ​ABA  នឹងវេរប្រាក់បង្កក់ចំនួន ​10$  ទៅគ្រប់គណនីវិញដោយស្វ័យប្រវត្តិ ​ពោលប្រាក់នោះអ្នកនឹងអាចដកបាន ​និងចាយវាយធម្មតា។

ក្នុងករណីខាងធនាគារផ្ញើប្រាក់ជូនអតិថិជនវិញតែម្ដងបែបនេះ ដោយសារតែអតិថិជនបានបង្កក់ចំនួនប្រាក់ខាងលើ ហើយបងប្អូនមេត្តាកុំឆ្ងល់ថាហេតុអ្វីបានជាទឹកប្រាក់ឡើងចំនួន ​10$  នោះ ​ព្រោះថាទឹកប្រាក់បង្កក់គឺបានបាញ់ចូលគណនីរបសបងប្អូនរួចរាល់ហើយដោយមិនបានជម្រាបជូនជាដំណឹងតាមរយៈសារជូនដំណឹងឡើយ៕

Woman's Hand Holding US Banknotes