សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

បំណកស្រាយសមហេតុផលគួរពិចារណា៖ « តើកម្ពុជាពិតជាមានអ្នកស្លាប់ដោយសារ Covid-19 រាប់រយនាក់ដូចដែលគេនិយាយមែនទេ? »

By Shield

March 03, 2020

ថ្មីៗនេះព័ត៌មានបំពុលជាច្រើន បានបំភ្លើសខុសការពិតថាកម្ពុជាបាននឹងកំពុងតែមានអ្នកផ្ទុកវីរុស ​Covid-19  ថ្មី ​ដែលពិភពលោកកំពុងតែខ្លាចរអារ ​ដោយអ្នកខ្លះដួលសន្លប់ ខ្យល់ គ ​ក៏ចោទថាជាកូរ៉ូណា។

បើទោះបីជាមានក្រសួងពាក់ព័ន្ធជាច្រើនបានចេញមកបកស្រាយ តែនៅមានប្រជាជនជាច្រើននៅតែមានមន្ទិលសង្ស័យ ​ហើយបែរជាចោទថាក្រសួងព្យាយាមលាក់លៀមព័ត៌មានទៅវិញ។

តែនៅក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុក Ma Nout  ក៏បានចេញមុខមករៀបរាប់បទពិចារណារបស់ខ្លួនពោរពេញទៅដោយហេតុផលដែលយើងអាចពិចារណាបាន។ ​

យើងខ្ញុំសូមធ្វើការដកស្រង់ទាំងស្រុងដូចតទៅ ៖

តើកម្ពុជាពិតជាមានអ្នកស្លាប់ដោយសារ Covid19រាប់រយនាក់ដូចដែលគេនិយាយមែនទេ?

កម្ពុជាមិនមែនប្រទេសឯការ ឬដាច់ស្រយ៉ាល ពីពិភពលោកដែលអត់មានអ្នកណាស្គាល់នោះទេ! មានព័ត៌មានគ្មានប្រភពជាច្រើននិយាយថា នៅកម្ពុជាមានអ្នកស្លាប់ដោយសារ Covid 19 រាប់រយអ្នកមកហើយ ក៏ប៉ុន្តែគេព្យាយាមបិត បាំងមិនអោយដឹង​? 🤔🤔

#ខ្ញុំគិតថាវាជារឿងកុហក​ បើគេបិតបាំងមិនអោយដឹង ហេតុអ្វីពួកគេដឹង? បុគ្គលិករបស់WHO ក៏មានវត្តមាននៅកម្ពុជា ពួកគេ មិនអាចបិទមាត់ជិតទេ បើមានករណីនេះ។

ស្ថានទូតអាមេរិច ក៏មិនអាចសម្ងំស្ងៀមបានដែរ ព្រោះស្ថានទូតមួយនេះ​​​ និយាយមិនដែលក្រែង ចិត្តម្ចាស់ផ្ទះនោះទេ គឺមានតែប្រើសិទ្ធលើស។

ស្ថានទូតប្រទេសធំៗជាច្រើនទៀត បើសិនជាមាន គេច្បាស់ជាប្រកាស់ប្រាប់ប្រជាជនគេអោយចាកចេញ ឬមិនអោយចូល ឬក៏ប្រកាសអោយប្រយ័ត្ន។ អង្គការអត្តរជាតិក្រៅរដ្ឋាភិបាល រាប់ពាន់ ដែលកំពុងបំពេញបេសកម្មនៅកម្ពុជា ពួកគេទាំងនោះមានសម្ថភាពដឹង រឿងទាំងនេះបានដោយមិន លំបាកនោះទេ បើគេដឹង គេមិនទប់មាត់នោះទេ។

សាច់ញ្ញាត្តិរបស់អ្នកស្លាប់ដោយcovid19 និងម្ដុំៗផ្ទះអ្នកស្លាប់ គឺពិតជាមិនអាចលាក់ជិតនោះទេ អ្នកជិតខាង គឺកំពូលអ្នកសុើបការ និង ជួយផ្សព្វផ្សាយព័ត៌មានបន្ត ដោយមិនគិតកំរៃ សូមជ្រាប!

ប្រទេសជិតខាង ពិសេសប្រទេសថៃ និងបិទព្រំដែនបើសិនជា កម្ពុជាពិតជាមានអ្នកស្លាប់ដោយសារ Covid19 រាប់រយអ្នកមែន ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រុមគ្រូពេទ្យទាំងអស់ច្បាស់ជាមិនអាចលាក់ជិតទេ គាត់នឹងលួចប្រាប់ប្រពន្ធកូន បងប្អូនឲ្យចេះការពារ ជឿថាការនិយាយទាំងនោះនិងផ្សព្វផ្សាយចេញទៅយ៉ាងឆាប់រហ័ស ។

ហើយហេតុផលអ្វីដែល រដ្ឋាភិបាលត្រូវលាក់បាំងអំពីបញ្ហានេះ​​ ? មិនចំនេញទេ ។

ចំនុចដែលលើកឡើងនេះ អាចសមល្មមមានទំងន់ឲ្យយើងអាចជឿជាក់បានថា ព័ត៌មានដែលលើកឡើងថា មានអ្នកស្លាប់ដោយសាតែCovid19 រាប់រយនាក់នៅកម្ពុជា ជាព័ត៌មានមិនពិត។

ការលើកឡើងរបស់ខ្ញុំនេះ មិនមែនបានន័យថា មិនបាច់ការពារនោះទេ ។ ការ​ ការពារត្រូវតែមាន ហើយចាំបាច់ទៀតផង តែមិនបាច់ ភ័យស្លន់ស្លោហួសពេកនោះដែរ »៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព