សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

ឈុតរំដួលសហ័សសម័យ អបអរសារទរ ទិវាវប្បធម៌ជាតិនៃកម្ពុជា ឆ្នាំ២០២០ ពីរំដួលលិចទឹកស្អាតកប់តែម្ដង !

By Shield

March 03, 2020

ស្របពេលដែលថ្ងៃទី ០៣ ខែ​ មីនា នេះប្រទេសកម្ពុជាបានប្រារព្ធពិធី ទិវាវប្បធម៌ជាតិនៃកម្ពុជា ដែលរំដួលលិចទឹកដែលប្រិយមិត្តស្គាល់ថាជា តារាម៉ូដែលមួយដែលស្លៀកសម្លៀកបំពាក់បុរាណខ្មែរ ស្អាតប្លែកតែម្ដង ។

ដោយក្នុងឱកាសនេះដែរ រំដួលលិចទឹក បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនថា ៖

ឈុតរំដួលសហ័សសម័យ អបអរសារទ ទិវាវប្បធម៌ជាតិនៃកម្ពុជា ឆ្នាំ២០២០ 🙏🥰🇰🇭💐

រំដួល​ចា៎​ មិនមែនដួលរំទេណា😂😂😂

ជាដំបូង​ នាងខ្ញុំសុំលេីកដៃសួរទៅបងៗ​ ខាងម្កុដយេីង​ ជួយប្រាប់តិចមកថា​ ម្កុដនេះម៉ូតក្នុងសម័យណា​ ហេីយមិនដឹងខុសត្រូវទេបងប្អូនអេីយ​ 😩

តាមពិតឆ្លងកាត់ខេត្តទេ​ តែនឹកឃេីញថាកុំអោយខាត​ ម្យ៉ាងទេីបដល់រដូវផ្កាផង​ គ្មានអោយរំលងទេ​ កាច់ច្នៃ​ ចាក់ដោតលិច​ កេីត​ ចេញបានមួយឈុតគ្រាន់កំដរចក្ខុបងប្អូនកំសាន្តផ្អេីលទាំងយប់លេង មួយវិញទៀត​ ក៏បានជួយទិញផ្កាបងប្អូនសៀមរាបយេីងដែរអីចឹងទៅ😛

សែនស្រលាញ់បងប្អូនអេីយ​ ពេញបេះដូង​ អស់ផ្កាមួយគីឡូ​ចា៎ ដូរយកក្បាច់នាងរំដួលហ្នឹង​ គិតជាលុយជាតិយេីង​🇰🇭 គឺ៨មុឺនរៀលចា៎​ 😀

ហាមបាញ់​ថារំដួលស្វាពាក់ម្កុដណា😂​ ព្រោះថាគ្មានគ្រឿងជាប់មកគ្រប់គ្រាន់សោះ សំឡីក៏មិនបានយក​រោមក៏អត់​ ម្សៅក៏គ្មាន​ ឆ្លៀតបានក្រហមបរបេរតិចប៉ុណ្ណឹង​ កុំអីមិនបាច់មេីល😄😄😄 អរគុណប្អូនៗបានជួយ ច្នៃ Chankesey Ke Bong Sam Visal អរគុណ @Bong Sam សំរាប់ការថតរូបដ៏ស្រស់ស្អាតនេះ ៕