កាន់តែវីវរហើយ! បុគ្គលិក ​Amazon នៅអាមេរិចត្រូវបានរកឃើញថាបានផ្ទុកវីរុសកូរ៉ូណា ​Covid-19 ដែលទីតាំងនៅជិតកន្លែងដែលផ្ទុះវីរុសនេះដំបូងគេនៅអាមេរិច – Kalib9 ជីវិតកម្សាន្ត | Pelklas

កាន់តែវីវរហើយ! បុគ្គលិក ​Amazon នៅអាមេរិចត្រូវបានរកឃើញថាបានផ្ទុកវីរុសកូរ៉ូណា ​Covid-19 ដែលទីតាំងនៅជិតកន្លែងដែលផ្ទុះវីរុសនេះដំបូងគេនៅអាមេរិច

កាន់តែឆ្លងរាលដាលហើយពេលនេះ ​ដោយក្រុមហ៊ុន ​Amazon  បានប្រកាសតាមរយៈម៉ែលផ្លូវការរបស់ខ្លួនថា ​ពេលនេះបុគ្គលិកមួយរូបដែលធ្វើការនៅ ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ​Amazon  នៅទីក្រុង Seattle  បានធ្វើតេស្តវិជ្ជមាន ថាមានផ្ទុកកូរ៉ូណាវីរុស ​Covid-19  ក្រោយពីបង្ហាញអាការមិនស្រួលខ្លួនចាប់ពីថ្ងៃទី ២៥ ​ខែកុម្ភៈ ឆ្នាំ  ២០១៩ ​នេះ ដោយពេលចាប់មិនស្រួលខ្លួនថ្ងៃនោះមក បុគ្គលិកម្នាក់នោះមិនបានត្រលប់មកធ្វើការបន្តទៀតនោះទេ នេះបើយោងតាមរយៈសារព័ត៌មាន Seattle Times

25508792 8072159 Image A 29_1583288235428

ដោយបុគ្គលិករូបនេះ ​ត្រូវបានគេដឹងថា ​ធ្វើការនៅក្នុង ​Office អគារ company's Brazil ហើយក្រុមហ៊ុន ​Amazon បានឱ្យដឹងថា ​នឹងដាក់បុគ្គលិកដែលធ្លាប់បានជាប់ទាក់ទង និងជិតស្និទ្ធជាមួយបុគ្គលិកដែលផ្ទុក ​Covid-19  ដាច់ដោយឡែកសិន  និងចំពោះអ្នកដែលមិនស្រូលខ្លួន ​ឬមានអាការប្រក្រតីនឹងអនុញ្ញាតិឱ្យសម្រាកដើម្បីតាមដានសុខភាព។ ក្នុងនោះ  Amazon  បានបញ្ចេញសារថ្លែងពីទំនួលខុសត្រូវ និងការព្រួយបារម្ភថា៖ « សុខភាពរបស់អ្នក គឺមានសិទ្ធអាទិភាព ហើយយើងកំពុងបន្តពង្រឹងការសំអាត និងអនាម័យឱ្យកាន់តែដិតដល់ខ្លាំងនៅក្នុងការិយាល័យធ្វើការ » ។

25509778 8072159 Image A 31_1583289084104

គួរឱ្យដឹងផងដែរថា ​នៅអាមេរិច ​មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាវីរុសចំនួន ​៩នាក់ ដោយមាន ​៦នាក់ មកពីទីក្រុងវ៉ាស៊ីនតោន ហើយកន្លែងថែទាំសុខភាព  Seattle  ជាកន្លែងផ្ទុះវីរុសនេះដំបូងគេ ​ហើយទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Amazon ដែលមានបុគ្គលិកផ្ទុកវីរុសនេះដំបូងគេ  គឺស្ថិតនៅចម្ងាយតែ ១២ ម៉ាយល៍ពីកន្លែងផ្ទុះ ​Covid-19  ប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Amazon មានបុគ្គលិកប្រមាណជា ៥ ម៉ឺននាក់នៅទីក្រុង Seattle  ហើយក៏មានបុគ្គលិកពេញម៉ោងសរុបទាំងអស់ជាង ២៧៥.០០០ នាក់នៅទូទាំងសហរដ្ឋអាមេរិក៕

ប្រភព៖ DailyMail

25511070 8072159 Image A 51_1583292623226