អស់ទាស់ហ្មងអស់ពីម៉ាស់ ​ពេលនេះអូស្ត្រាលីនាំគ្នាផ្អើលទិញស្រោមអនាម័យឡើងអស់ពីស្តុក ​ព្រោះជឿថាអាចការពារវីរុសកូរ៉ូណាថ្មី Covid-19 បាន

ដូចយើងបានដឹងហើយថា ​វីរុសកូរ៉ូណាថ្មី ​Covid-19  បាននឹងកំពុងតែធ្វើឱ្យមហាជន ​និងបណ្តាប្រទេសជុំវិញពិភពលោកភ័យរអារ ​ពិសេសអូស្ត្រាលីក៏បានប៉ាន់ស្មានថាប្រទេសខ្លួននឹងមានប្រជាជនជាច្រើនអាចនឹងឆ្លងវីរុសនេះ។

ហើយអ្វីកាន់តែភ្ញាក់ផ្អើល ​ក្រៅពីផ្អើលនាំគ្នាទិញម៉ាស់ទុកការពារ ​សម្រាប់ប្រជាជនអូស្ត្រាលីបែរជាផ្អើលនាំគ្នាទិញស្រោមអានាម័យដើម្បីកាពារកូរ៉ូណាទៅវិញ ​នេះបើយោងតាមរយៈសារព័ត៌មាន Daily mail ។

25510548 8072347 Thanh_Thai_took_to_the_Ryde_s_District_Mum_s_Facebook_page_to_a_ A 16_1583297932567

ដោយក្នុងនោះមានអ្នកលក់នៅហាងទំនិញមួយកន្លែងក្នុងទីក្រុងស៊ីដនី បានបង្ហោះឱ្យដឹងថា ទូលក់ស្រោមអនាម័យបានអស់ស្តុកគ្មានសល់សូម្បីតែមួយ ​ដោយប្រជាជនបាននាំគ្នាសម្រុកទិញយកទៅប្រើប្រាស់ដើម្បីការពារកូរ៉ូណា។

មនុស្សជាច្រើនបាននិយាយថាពួកគេទិញ ស្រោម​អនាម័យ​ដើម្បីយកទៅ​ពាក់នៅ​ម្រាមដៃមុនចុចប៊ូតុង​ជណ្ដើរយន្ត ឬប៊ូតុងអ្វី​ផ្សេងទៀត ដោយជឿថាវិធីនេះអាច​ការពារវីរុស COVID-19 បាន។

25510594 8072299 Image A 18_1583291557422

តែការឋ​សម្រុក​ទិញ​ស្រោមអនាម័យនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្លះសើចចម្អកថាជារឿងល្ងង់ខ្លៅ ​តែអ្នកខ្លះក៏ថាពិតជាអាចការពារកូរ៉ូណាបាន  តែមនុស្សមួយភាគធំថាគ្រាន់តែថាជាការផ្សព្វផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ៕

ប្រភព៖ ​DailyMail