សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

ពិតជាប្រពៃណាស់ តារាសម្ដែង លោក ខាត់ វៃហាំង ទំនេរពីការងារ ឆ្លៀតជួយសង្គមថែមទៀត !

By Shield

March 05, 2020

ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ថា លោក ខាត់​ វៃហាំង គឺជាតារាសម្ដែងមួយរូបទទួលបានការគាំទ្រពីសំណាក់ស្រទាប់យុវវ័យ ដោយសារតែសមត្ថភាពសម្ដែងរបស់លោកផងដែរ ។

ហើយនៅក្នុងថ្ងៃទី ០៥ ខែ មីនា នេះនៅក្នុងគណនីហ្វេសបុករបស់លោកផ្ទាល់បានសរសេររៀបរាប់ថា ៖

សប្បាយចិត្តមែនទែន ! ឆ្លៀតពេលទំនេរពីការងារ ដើម្បីធ្វើរឿងមួយ ដែល ខ្លួនឯងត្រូវ តែធ្វើ ដើម្បីចែករំលែក ហើយថ្ងៃនេះ មានឱកាស បានជូន កាបូប និង សំភារះសិក្សា ដល់ប្អូនៗ ដ៏គួអោយស្រលាញ់ ដែលប្អូនស្ថិតនៅភាពលំបាក និង ខ្វះខាតសំភារះសិក្សា ដែលមួយចំនួន ជាកូនជនជាតិ ហើយស្រលាញ់ការសិក្សា ដែលស្ថិតនៅ សាលាបឋមសិក្សា ដាក់ដាំ នៅភូមិ ពូគ្រែង ស្រុក អូរាំង ខេត្ត មណ្ឌលគីរី ហើយក៏ អគុណដល់ បងៗ និង មិត្តភ័ក្ភ ដែលតែងតែគាំទ្រ និង ជួយឧបត្ថម្ភ ហើយ លើកទឹកចិត្តដល់ ខ្ញុំ និង ចែករំលេក ក្តីស្រលាញ់ ក្នុងឱកាសនៃ “សកម្មភាពចែករំលែក” -សួរខ្លួនឯងថា អ្វីអាចធ្វើអោយពួកយើង សប្បាយចិត្ត ? មនុស្សម្នាក់ៗ អ្នកណាក៏ខិតខំ ធ្វើការ និង រកសុី ដើម្បីអោយទទួលបានភាពស្រណុកសុខស្រួលដែរតែបើសិនរឿងខ្លះ ដែលយើងគិតថា រឿងមួយចំនួនអាចធ្វើអោយសប្បាយចិត្ត និង ពេញចិត្តធ្វើ គួរតែ ធ្វើជាបណ្ដើរៗទៅ កុំប្រើពាក្យថា “ចាំសិន – ទៅសិនទៅ” រឺចាំដល់ពេលមាន លិទ្ធភាពអី មានប៉ុណ្ណា ធ្វើបុិននិងទៅ ។

ក្រោយពេលលោកបានធ្វើទង្វើល្អរួចមកមតិជាច្រើនរបស់មហាជនគឺបានសរសើរដល់លោកទោះបីជារវល់យ៉ាងណាក៏ឆ្លៀតជួយសង្គមដែរ ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព