រកឃើញអ្នកប៉ះពាល់ ៤នាក់​ និងប្រមាណ ៤០នាក់ប៉ះដោយប្រយោល ជាមួយនឹងជនជាតិជប៉ុនដែលមានផ្ទុកវីរុស COVID-19 !

ថ្ងៃទី ០៥ ខែ មីនា គេបានរកឃើញថាជនជាតិជប៉ុនម្នាក់ដែលបានផ្ទុក COVID-19 ចេញពីអាកាសយានដ្ឋានសៀមរាប ដោយគេបានរកឃើញបុរសនោះមានផ្ទុកវីរុស​ COVID-19 នៅឯអាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoy  ប្រទេសជប៉ុន ។

ហើយល្ងាចថ្ងៃទី ០៥ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរបង្ហោះនៅលើផេកហ្វេសបុករបសស់ខ្លួនថា ៖

89154898_2481619825276875_8870547856537157632_o

សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន​ ព័ត៌មានថា​ ជនជាតិជប៉ុនមានផ្ទុកមេរោគ ​Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និធ្វេីការ​ប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។ យេីងបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ​ ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វ៊ីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រលប់ចូល្រទេសជប៉ុនវិញហេីយរកឃេីញវិជ្ជមានCOVID-19 នៅទីនោះ​ ។

រហូតដល់ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ មិនទាន់កឃេីញ​ករណីថ្មីនៅឡេីយទេ​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ ៕

89117995_2481619721943552_2672051029180153856_n

89004278_2481619611943563_6358474386218942464_n

88224492_2481619671943557_4648686848149815296_o

88198437_2481619775276880_6358130531137224704_o