សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

អបអរសាទរ លោក នី រតនា និង ភរិយា កើតបានកូនស្រីម្នាក់គួរឱ្យស្រលាញ់ណាស់ ហើយដាក់ឈ្មោះថា

By Shield

March 06, 2020

លោក នី រតនា ដែលប្រិយមិត្តស្គាល់ថាជាតារាចម្រៀងសម្លេងស្រទន់ប្រចាំផលិតកម្មរស្មីហង្សមាស នោះ ពេលនេះ លោកនិងភរិយា ទទួលបានកូនស្រីម្នាក់ដែលគួរឱ្យស្រលាញ់ថែមទៀតផង ។

នេះបើយោងតាមគណនីហ្វេសបុករបស់លោកបានសរសេររៀបរាប់ថា ៖

ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាតព្រះនាងតូចរបស់ប៉ា 😍 កូនស្រី ឈ្មោះ នីវណ្ណ មែលឡានី ហៅ មែល ( MEL ) កូនស្រីកើតថ្ងៃសុក្រ ទី06 ខែ មីនា ឆ្នាំ 2020 វេលាម៉ោង 10:42 នាទី ព្រឹក ទម្ងន់ 3.36 Kg

អរគុណអ៊ំ ពូមីង ពុកម៉ែ បងប្អូនសម្រាប់ការព្រួយបារម្ភ និងការជូនពរ ពេលនេះ mommy និង baby Mel មានសុវត្ថិភាព និងមានសុខភាពល្អ 😍😍😍🙏🙏🙏🥰 Nyvann Melanie – នីវណ្ណ មែលឡានី ។

ក្រោយពីការបង្ហោះនេះហើយហ្វេនរបស់លោកក៏បានជូនពរដល់គ្រួសារលោកក៏ដូចជាជូនពរកូនស្រីរបស់លោកឱ្យមានសុខភាពល្អនិងឆាប់ធំផងដែរ ៕