សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ថាកុំចេះតែផ្អើលតាមគ្នា! ករណីសង្ស័យមានអ្នកឆ្លង ​Covid-19 នៅក្នុងបុរីជីបម៉ុង​ ពេលនេះបានបកស្រាយហើយថា

By Shield

March 06, 2020

កាលពីព្រឹកមិញនេះ ​មានព័ត៌មានផ្ញើបន្តៗគ្នាលើឆាតបណ្តាញសង្គមហ្វេសប៊ុក ​ថាមានករណីរកឃើញគ្រួសារមួយមានផ្ទុកវីរុស ​Covid-19  នៅក្នុងបុរីជីបម៉ុង  ដោយមានឡានពេទ្យ និងឡានប៉ូលីសព័ទ្ធជុំវិញមិនឱ្យសមាជិកនៅក្នុងផ្ទះចេញមកក្រៅនោះឡើយ។

ព័ត៌មាននេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង ​ខ្លាចមានវីរុសរាលដាល  ថែមទាំងបានផ្ញើព័ត៌មានបន្តៗគ្នាធ្វើឱ្យកក្រើកពេញបណ្តាញសង្គម។ ទោះយ៉ាងណាមកទល់ពេលនេះ គ្មានក្រសួងណាបានចេញព័ត៌មានបកស្រាយថាពិតជាមានករណីណាមួយកើតឡើងឬយ៉ាងណាទេ ​តែស្រាប់តែមានអ្នកនិពន្ធល្បីម្នាក់បានចេញមុខបកស្រាយហើយចំពោះបញ្ហាមួយនេះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុកអ្នកនិពន្ធល្បី Kham Phouri បានរៀបរាប់ថា៖ ​« ឃេីញគេផ្ញេីតៗគ្នា​ រឿងមានករណីសង្ស័យមានអ្នកឆ្លងកូវីត១៩​ នៅក្នុងបុរីជីបម៉ុង​ ផ្លូវឧកញ៉ា​ ម៉ុងរិទ្ធី​ តែខ្ញុំរស់នៅក្នុងបុរីនេះផ្ទាល់មិនឃេីញមានការភ្ញាក់ផ្អេីលរឿងនេះផង។ បន្តតាមដានផេកក្រសួងសិនទៅ🙏 ​»។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរកុំទាន់មានការព្រួយបារម្ភ ​ឬផ្អើលបន្តគ្នាអី ​ព្រោះមានតែព័ត៌មានចេញពីក្រសួងសុខាភិបាលទេ ទើបអាចយកជាការបាន៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព