សូម្បីតែជនបរទេសជាស្ថាបនិកមូលនិធិដុនបូស្កូកម្ពុជា ក៏មានជនទូរស័ព្ទបោកប្រាស់ដែរ ករណីផ្ញើអីវ៉ាន់មក ​តែតម្រូវឱ្យបង់ប្រាក់មុនដល់ទៅ ​៥ពាន់ដុល្លារ

មនុស្សមួយចំនួនធំប្រហែលជាបានដឹងហើយថា អង្គការ​​មូល​និធិកុមារ​ ដុន បូស្កូកម្ពុជា (DBCF) ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ជួយកុមារ​ឱ្យបានសិក្សារៀនសូត្រ និងមានចំណេះជំនាញដើម្បីយកទៅធ្វើការរកស៊ីអាចចិញ្ចឹមជីវិតខ្លួនឯងបាន។

តែថ្មីៗនេះស្រាប់តែមានព័ត៌មានមួយបានផ្ទុះឡើងថា  លោក ​John Visser  ដែលជាស្ថាបនិកនៃអង្គការមួយនេះ ស្រាប់តែបានទទួលទូរស័ព្ទពីជនបោកប្រាស់ថាមានគេផ្ញើអីវ៉ាន់មកចូលរួមជំនួយ ​ដោយតម្រូវឱ្យបង់ថ្លៃមុនដល់ទៅ ៥០០០ដុល្លារ ​តែសំណាងមិនទាន់បានផ្ញើអីវ៉ាន់ទៅគ្រាន់តែខាតពេលវេលាធ្វើដំណើរទាំងខ្លួនមានជំងឺ។

88265862_2654875054641112_7250736954151534592_n

តាមរយៈគណណីហ្វេសប៊ុកផេក Donbosco Cambodian’s Family បានរៀបរាប់ថា៖ « លោកពុក ចន វីស័រ (ពុក ធំ ) ត្រូវធ្វើដំណើរតាំងពីប៉ោយប៉ែតទៅកាន់ព្រលានយន្តហោះភ្នំពេញ ទាំងឈឺជើង ព្រោះចាញ់បោកពួកបោកប្រាស់តាមទូរស័ព្ទ

06/03/2020 អាណិតលោកឪពុកខ្លោចចិត្ត​ពួកបោកប្រាស់បានcalled កុហកលោកឪពុក John Visser ថា​ខាង Australy ផ្ញើឥវ៉ាន់​ donation អោយគាត់។ដូច្នេះគាត់ត្រូវចំណាយប្រាក់5000$ទើបទទួលឥវ៉ាន់បាន។ខ្ញុំប្រាប់បានលោកឪពុកថាគេបោកគាត់តែគាត់អត់ជឿ។ពេលមកដល់ព្រលានយន្តហោះទៅជួបគយ។ខាងគយប្រាប់ថាគ្មានអីវ៉ាន់ដុនបូស្កូទេ។សូមអរគុណលោកឃុត​ សារឿន ដែលបានជួយ។លោកឪពុកហើមជើងទាំងសងខាងសូមសិស្សចាស់ទាំងអស់សួរសុខទុក្ខលោកផង។

* បញ្ជាក់បន្ថែមទៀត ថា លោកពុកពុំទាន់បាន វេលុយអោយជនបោកប្រាស់នោះឡើយ  ​»។

S0576

គួរឱ្យដឹងផងដែរថា ​សំណាងដែលការបោកប្រាស់នេះមិនទាន់បានអស់លុយកាក់ផ្ញើទៅមុន   គ្រាន់តែត្រូវអោយលោកពុក ហត់នឿយ មកទាំងឈឺ ព្រោះគិតថា មានគេផ្ញើ កញ្ចប់មូលនិធិមក ដែរកាពិត គ្មានអ្នកណា ផ្ញើ មូលនិធិមកទេ៕

88191364_2654875121307772_839861432890687488_n

88212707_2654875071307777_4387667383330799616_n

89056895_2654875147974436_939630417915412480_n

87387782_2654875184641099_5295760307363250176_n