ពូកែកាត់លុយដូចរន្ទះ! ក្រសួងទូរគមនាគមន៍ បង្កើតលេខកូដទុកឱ្យអ្នកប្រើប្រាស់ទូរស័ព្ទគ្រប់ប្រព័ន្ធផ្តាច់គម្រោងដោយខ្លួនឯង – Kalib9 ជីវិតកម្សាន្ត | Pelklas

ពូកែកាត់លុយដូចរន្ទះ! ក្រសួងទូរគមនាគមន៍ បង្កើតលេខកូដទុកឱ្យអ្នកប្រើប្រាស់ទូរស័ព្ទគ្រប់ប្រព័ន្ធផ្តាច់គម្រោងដោយខ្លួនឯង

រឿងរ៉ាវក្រុមហ៊ុនទូរស័ព្ទស៊ីលុយដូចរន្ទះ ​បញ្ចូលលុយភ្លាមផ្តាច់ភ្លែត បានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនខឹង ​មួរម៉ៅ ​ក្តៅក្រហាយចំពោះការកាត់លុយដោយគ្មានមូលហេតុ  តែបញ្ហានេះយើងក៏មិនអាចបន្ទោសដល់ក្រុមហ៊ុនទូរស័ព្ទទាំងស្រុងដែរ ​ដោយចំណុចការភ្ជាប់ខ្លះអាចនឹងអ្នកប្រើប្រាស់ច្រលំចុចចូលភ្ជាប់ដោយខ្លួនឯងក៏ថាបាន។

08 6

ជាក់ស្តែងដើម្បីដោះស្រាយបញ្ហានេះ ​ពេលនេះក្រសួងទូរគមនាគំន៍កម្ពុជាបានចេញគម្រោងស្វែងដំណោះស្រាយមួយធ្វើឱ្យមហាជនសាទរជាខ្លាំង ​ដោយការបង្កើតកូដប្រតិបត្តិការដើម្បីផ្តាច់ប្រព័ន្ធគម្រោងទូរស័ព្ទដោយស្វ័យប្រវត្តិតែម្តង ដោយអាចចុចលេខកូដមួយដើម្បី​ reset ឱ្យ​ស៊ីម​ដែល​កំពុង​ដំណើរ​ការ​ វិល​មក​រក​សភាព​ការទិញប្រើដំបូង។

06 10

នៅក្នុងនោះ សមាជិក​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ​លោក ជា ច័ន្ទ​តារ៉ា ​បានមាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មានកាលពីថ្ងៃទី ៥ ​ខែមីនា ​ឆ្នាំ២០២០ នេះថា ការ​រៀប​ចំ​លេខ​ពិសេស ១២០០ ​សម្រាប់​ផ្ដាច់​នេះ ​គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ទូរសព្ទ​​នៅ​ឡើយ ដោយ​ថា ​និយ័ត​ករ​នឹង​ជូន​ដំណឹង​បន្ថែម​ទៀត​នៅ​ពេលលេខ​នេះ​ត្រូវ​បានក្រុម​ហ៊ុន​ទាំង​អស់​សម្រេច​ទទួល​យក​ទៅ​​ប្រើប្រាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

01 11

ដោយគម្រោងការប្រើលេខ​១២០០នេះ គឺ​ស្ថិត​ក្នុង​ដំណាក់​ដែល ​TRC (និយ័តករ) ស្នើ​សុំ​ឱ្យ​ប្រតិបត្តិករ​ទាំង​អស់​ពិចារណា​ ដើម្បី​ឱ្យ​អតិថិជន​ unsubscribe (ឈប់​ជាវ) តែ​ម្ដង ​គឺ​យើង​ប្រើលេខ​១២០០នេះ​ផ្ដាច់​មក​ជា​ Normal plan (គម្រោង​ធម្មតា​)វិញ។ អ៊ីចឹង​ រាល់​សេវា​កម្ម​អី​គឺនឹង​ផ្ដាច់​ដែល​យើង​អាច​នឹង​ Subcribe (ជាវ) ឡើង​វិញ។ តែ​លេខ​កូដ​ទាំង​អស់​នេះ​គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ក្នុង​ការ​ពិភាក្សា​បច្ចេកទេស​ជា​មួយ ​Operator (ប្រតិបត្តិករ) បន្តទៀត។

ដូច្នេះគម្រោងនេះ​នឹង​ចាប់​ផ្ដើម​នៅពេល​ណា​ និយ័តករ​ទូរគមនាគមន៍​ បានបញ្ជាក់ឱ្យដឹងថានឹង​ជូន​ដំណឹង​បន្ទាប់​ទៀតនៅពេលក្រោយ ​ក្រោយការពិភាក្សា និងដំណើរការបានជោគជ័យ៕

09 9