សាលា​រៀនទាំង​បឋម​សិក្សា និង​ឧត្តម​​សិក្សា​នៅក្នុង​ក្រុងសៀមរាបទាំងអស់​នឹងត្រូវបិទជាបណ្តោះអាសនុ្នប្រមាណជា ​១៤ថ្ងៃ ​ដើម្បីគ្រប់គ្រងស្ថានភាព (មានវីដេអូ)

នាថ្ងៃទី ​៧ ​ខែមីនា ​ឆ្នាំ ​២០២០ ល្ងាចនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​បានថ្លែង​ក្នុងសន្និសីទសារព័ត៌មាន​ និងបានប្រកាសជាផ្លូវការថា ​បានរកឃើញជនជាតិខ្មែរដំបូងបង្អស់បានឆ្លង ​វីរុស ​Covid-19  ដែលជាម្នាក់ក្នុងចំណោមមនុស្ស ​៤នាក់ដែលមានភាពជិតស្និទ្ធនឹងជនជាតិជប៉ុនដែលរកឃើញថាផ្ទុកវីរុស ​Covid-19  ពេលចាកចេញពីប្រទេសកម្ពុជា។

88321413_3178892452144856_7208169833928589312_o

ដោយជនជាតិខ្មែរដែលរកឃើញផ្ទុកវីរុសនេះ ​គឺជាបុរស ​ដែលមានអាយុ ​៣៨ ឆ្នាំតែមិនទាន់មានចេញរោគសញ្ញាណាមួយនោះទេ ហើយរដ្ឋមន្ត្រីក៏បានណែនាំប្រជាជនខ្មែរកុំទាន់មានការបារម្ភ ខ្លាំង ​ព្រោះក្រសួងបានត្រៀមដំណោះស្រាយរួចរាល់ហើយ។

លើសពីនេះ ​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​ ក៏បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានបន្ថែមថា ទាំងសាលា​រៀនទាំង​បឋម​សិក្សា និង​ឧត្តម​​សិក្សា​នៅ ក្នុង​ក្រុងសៀមរាប​ទាំងអស់ នឹងត្រូវបិទទ្វារជាបណ្តោះអាសនុ្ន ។ ហើយការបិទទ្វារនេះ​នឹងត្រូវ​ប្រើពេល​​ប្រមាណ ១៤ថ្ងៃ ​ដើម្បីគ្រប់គ្រងស្ថានការ ​និងកុំឱ្យមានការឆ្លងរាលដាលណាកើតឡើង៕

89452279_3178863088814459_6626489644093538304_o

88993596_3178952302138871_172342305850654720_o

សូមទស្សនាវីដេអូខាងក្រោមនេះ ៖