សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កុំចេះតែហ៊ានណា! រដ្ឋមន្រ្តីក្រសួង​សុខាភិបាលបានប្រកាសថា ករណីអ្នកលក់ម៉ាស​ថ្លៃពេក​អាច​ប្តឹងទៅសមត្ថ​កិច្ច​បាន​

By Shield

March 07, 2020

នាល្ងាចថ្ងៃទី ៧ ខែមីនា ​ឆ្នាំ ២០២០ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើសន្និសីទសារព័ត៌មាន​  ប្រកាសថាមានករណីរកឃើញបុរសជនជាតិខ្មែរមួយរូបបានឆ្លងវីរុស ​Covid-19  ពីជនជាតិចិនដែលរកឃើញថាផ្ទុកវីរុសនេះពេលចាកចេញពីកម្ពុជាទៅដល់ប្រទេសជប៉ុន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងសន្និសីទសារព័ត៌មាន​ នេះរដ្ឋមន្ត្រីក្រសួងសុខាពិបានបានធ្វើការឆ្លើយតបសំណួរជាច្រើនពីសារព័ត៌មានជាតិ និងអន្តរជាតិ ​ថែមទាំងបានប្រកាសបិទសាលារៀនទីទាំងក្រុងសៀបរាប និងមានគម្រោងរំសាយកម្មវិធីសង្ក្រានសៀមរាបផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោមការឆ្លើយសំណួរជាច្រើន ក៏មានការសួរសំណួរដ៏ចាក់ដោតមួយថាតើប្រសិនជាម៉ាស់មានការឡើងថ្លៃ ​ឬយ៉ាងណាតើក្រសួងនឹងមានផែនយ៉ាងដូចម្តេច? ចំពោះសំណួរនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បានឆ្លើយតបថា បើមានករណីអ្នកលក់ម៉ាសឡើងថ្លៃ ​អ្នកទិញអាចធ្វើការប្តឹងសមត្ថកិច្ចបាន ​ជាពិសេសលោក​បានបន្ថែម​ថា ក្រៅ​ពីនេះប្រជាពលរដ្ឋ​ក៏អាចប្រើក្រម៉ាដើម្បីជំនួសម៉ាសបាន​ទៀតផង៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព