អាណិតខ្លោចចិត្តរឿងពិតពីយុវជនដែលបាត់ បង់ជីវិតដោយសារតែជួយមិត្តពីការលង់ទឹក! « មិត្តខ្ញុំ ស្លាប់ ក្នុងនាមវីរបុរសជួយគេ ​តែអ្នកដែលឈរមើលឈរថតទេ រស់ទាំងបំបង់បាយ » – Kalib9 ជីវិតកម្សាន្ត | Pelklas

អាណិតខ្លោចចិត្តរឿងពិតពីយុវជនដែលបាត់ បង់ជីវិតដោយសារតែជួយមិត្តពីការលង់ទឹក! « មិត្តខ្ញុំ ស្លាប់ ក្នុងនាមវីរបុរសជួយគេ ​តែអ្នកដែលឈរមើលឈរថតទេ រស់ទាំងបំបង់បាយ »

រតនគិរី ៖ កាលពីល្ងាចថ្ងៃទី ​៧ ​ខែមីនា  ឆ្នាំ ​២០២០ ​យុវជនមួយរូប ​បានជួបឧបទ្ទវហេតុ​លង់​ទឹករហូតបាត់បង់ជីវិតនៅខេត្តរតនគិរី ដោយព័ត៌មានដំបូងដែលទទួលបានគឺ យុវវជនរូបនេះបានជួយសង្គ្រោះក្មេងដោយសារតែមានក្មេងលង់ទឹក។

តែតាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា  យុវជន ​លិ សាម៉េត ដែលជាយុវជនសប្បុរសធម៌មួយរូបនៅខេត្តរតនគិរីរូបនេះ ការពិតគឺចុះទឹកទៅជួយមិត្តភក្តិស្រករគ្នាដែលលង់ទឹកនោះទេ ​រហូតមិត្តភក្តិខ្លួនបានរួចជីវិត ​តែខ្លួនបែរជាបាត់បង់ជីវិតទៅវិញ ​ទាំងដែលខ្លួនជាអ្នកដែលពូកែហែលទឹកស្ទាត់ជំនាញ។

88270188_2523622631223431_7294172203229118464_n

89038349_2523603754558652_4735331937831354368_n

នៅក្នុងហេតុការណ៍ដ៏តក់ស្លុតនឹកស្មានមិនដល់ពីយុវជននេះ បានធ្វើឱ្យក្រុមគ្រួសារយំសោកបោកខ្លួន និងមិត្តភក្តិមានការសោកស្តាយជាខ្លាំង ​តែអ្វីដែលមិននឹកស្មាន  មានប្រតិកម្មជាខ្លាំងពីសំណាក់មិត្តភក្តិមួយចំនួនដែលនៅក្នុងហេតុការណ៍នេះ ​ថាសុទ្ធតែជាមនុស្សធមនុស្សធម៌ឃើញមនុស្សស្លាប់មិនជួយ ​បែរជានាំគ្នាថតរូប ​ថតវីដេអូទៅវិញ។

តាមរយៈគណនីហ្វេសប៊ុក Darex Wa ដែលជាអ្នកវិភាគកុនល្បីមួយរូប និងត្រូវជាមិត្តភក្តិជនរងគ្រោះផងនោះ បានបញ្ចេញអារម្មណ៍សោកសៅ និងខឹងសម្បារនៃមរណភាពរបស់មិត្តខ្លួនថា៖ «  •••​ ថ្ងៃនេះ មិត្តភក្តិខ្ញុំម្នាក់បានស្លាប់ដោយសារលង់ទឹក បើនិយាយឲ្យចំ គឺទៅជួយគេពីការលង់ទឹក តែត្រូវស្លាប់ខ្លួនឯង នៅខេត្តរតនគិរី។ អ្វីដែលមិនខ្ញុំមិនសុខចិត្ត និងមិនអស់ចិត្ត គឺក្រុមប៉ូលីសសណ្តាប់ធ្នាប់ដែលទៅជួយស្រង់មនុស្សពីទឹក គឺយកគ្នាមកហើយ ចាប់លើកព្យួរជើងបញ្ច្រាស់ឡើងលើ ហើយធ្វើការកន្ត្រាក់ទៅមកខ្លាំង (ទំនងគិតថាធ្វើចឹង ទឹកនឹងចេញពីសួត) ដោយគ្មានអ្នកណានាំគ្នាធ្វើចលនាកន្ត្រាក់ដើមទ្រូង និងបញ្ចូលខ្យល់ឲ្យគាត់ឡើយ។ ចំណែកពួកអ្នកស្រុកដ៏ល្អរបស់យើង គិតតែនាំគ្នាថតរូបវីដេអូ អត់មានអ្នកណាគិតពីការសង្គ្រោះបឋមស្អីទាំងអស់ ទុកឲ្យពួកសមត្ថកិច្ចឡឺកឺធ្វើការបែបខ្លៅ🤬

ពួកម៉ាកខ្ញំស្លាប់ក្នុងនាមជាវីរបុរស តែពួកអានៅរស់អស់នោះគឺ រស់ទាំងបំបង់បាយ សុំដៀលចំៗ!!! វាឆ្លុះបញ្ចាំងពីវិជ្ជាជីវៈ និងភាពជាមនុស្សរបស់ពួកអ្នកអស់ឯង

#RIPSameth Lee Someth »។

S05868

ដូច្នេះក្នុងនាមជាមនុស្សរស់នៅក្នុងសង្គម ​កុំរស់នៅដោយភាពអត្មានិយម ​ចង់ល្បីនៅក្នុងបណ្តាញសង្គម ​គួរតែចេះមានចិត្ត ​ជួយយកអាសារគ្នាទៅវិញទៅមក ​ព្រោះអាយុជីវិតមនុស្សពិតជាសំខាន់ណាស់។ ​សូមវិញ្ញាណខណ្ឌយុវវជនម្នាក់នេះបានទៅកាន់សុគតិភព ​យើងខ្ញុំសូមចូលរួមរំលែកទុក្ខផង៕

87365169_228515315215845_3566382852226416640_n