ដំណឹងល្អ! អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រុមគ្រួសារបុរសដែលផ្ទុក Covid-19 ចំនួន៣នាក់បានធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន – Kalib9 ជីវិតកម្សាន្ត | Pelklas

ដំណឹងល្អ! អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រុមគ្រួសារបុរសដែលផ្ទុក Covid-19 ចំនួន៣នាក់បានធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន

កាលពីម្សិលមិញនេះក្រសួងសុខាភិបាលកម្ពុជាបានប្រកាសជាផ្លូវការថា  បុរសជនជាតិខ្មែរមួយរូបដែលមានភាពជិតស្និទ្ធនឹងជនជាតិជប៉ុនដែលផ្ទុកវីរុស  Covid-19  ពេលចាកចេញពីកម្ពុជា  បានរកឃើញថាឆ្លងវីរុសនេះផងដែរ។

ព័ត៌មាននេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភខ្លាំង ​ថាបុរសរូបនេះអាចនឹងចម្លងទៅអ្នកដទៃ ​ឬក្រុមគ្រួសារជាដើម ​ដូច្នេះហើយក្រសួងក៏បានយកតេស្តពីក្រុមគ្រួសារបុរសដែលផ្ទុកវីរុសនេះមកវិភាគដើម្បីឱ្យបានដឹងច្បាស់ងាយស្រួលទប់ស្កាត់។

Fn 2020 03 08 14 41 01 1

តែជា ដំណឹងល្អ នៅវេលាម៉ោង ២រសៀលនេះ តាមរយៈការផ្តល់ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា លទ្ធផលនៃការធ្វើសំណាកនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ បានបញ្ជាក់ថា គ្រួសាររបស់ជនជាតិខ្មែរម្នាក់ដែលឆ្លងមេរោគ ​Covid-19 ចំនួន៣នាក់ មានប្រពន្ធ ប្អូនថ្លៃ និងប្អូនបង្កើត គឺជាលទ្ធផល ពិនិត្យអវិជ្ជមាន បានន័យថាមិនមានការឆ្លងវីរុសកូវីត១៩ពីបុរសជនជាតិខ្មែរឡើយ។

ដូច្នេះសូមបងប្អុនកុំព្រួយបារម្ភ ​ក្រសួងមានវិធានការទប់ស្កាត់ និងដោស្រាយបញ្ហាមួយនេះហើយ៕

89015806_1141615522857801_6771446839032938496_o

Unnamed