ក្រោយពីបានរកឃើញថា បុរសជនជាតិខ្មែរមួយរូបដំបូងបង្អស់មានផ្ទុក Covid-19 នៅក្នុងខេត្តសៀមរាប ឆ្លងពីជនជាតិជប៉ុន បានធ្វើឱ្យប្រជាជនខ្មែរមានការព្រួយបារម្ភជាខ្លាំង និងបានរកវិធីការពាររៀងៗខ្លួន។
នៅក្នុងនោះ មានប្រជាជនដែលមានអាការមិនស្រួលខ្លួន និងព្រួយបារម្ភខ្លាចខ្លួនឯងមានផ្ទុកវីរុសនេះ មួយចំនួនធំ ក៏មានចម្ងល់ដែរថា តើនៅទីកន្លែងណាដែលអាចពិនិត្យ និងធ្វើតេស្តវីរុស Covid-19 នេះបាន តែពេលនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការហើយ។
តាមរយៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា៖ « បេីបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួនឬមានរោគសញ្ញាផ្លូវដង្ហេីមនិងទេីបធ្វេីដំណេីរពីប្រទេសដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡេីងដោយមេរោគ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្តនៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។
ក្នុងករណីគ្រូពេទ្យពិនិត្យឃេីញថាចូលករណីសង្ស័យដែលតំរូវឱ្យយកវត្ថុ ឬតំរូវឱ្យសំរាកពេទ្យ អ្នកជំងឺទាំងនេះនឹងមិនមានការបង់ថ្លៃធ្វេីតេស្តរកមេរោគ COVID-19 ឬតំលៃព្យាបាលអ្នកជំងឺដែលបញ្ជាក់ថាមានវិជ្ជមាន COVID-19 នោះទេ ។ ការអនុវត្តន៍នេះ នឹងធ្វេីឡេីងទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ »។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងធ្វើការចែករំលែកឱ្យបានយល់ដឹងទាំងអស់គ្នា៕