សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ល្អប្រពៃខ្លាំងណាស់! តារាចម្រៀងល្បី ​សុខ ​ពិសី បានជួយសង្គ្រោះសត្វឆ្កែ ៨ក្បាល ដែលគេបម្រុងយកទៅធ្វើម្ហូប ​(មានវីដេអូ)

By Shield

March 09, 2020

តារាចម្រៀងល្បី ​សុខ ​ពិសី ​គឺជាតារាចម្រៀងដែលមានសំនៀងពិរោះ  សម្រស់ក៏ស្រស់ស្អាត ជាពិសេសគឺមានអត្តចរិតស្រគត់ស្រគំ មិនឆ្មើងចំពោះអ្នកគាំទ្រ ​ថែមទាំងជួយដល់ការពារសង្គមជាច្រើនផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្មីៗនេះទង្វើគួរឱ្យសរសើររបស់ ​កញ្ញា ​សុខ ​ពិសី ​ធ្វើឱ្យមហាជនរំភើបភ្ញាក់ផ្អើល និងគាំទ្រខ្លាំង ​ដោយកញ្ញា បានជួយសង្គ្រោះសត្វឆ្កែចំនួន  ៨ក្បាលដែលត្រូវគេដឹកបម្រុងយកទៅលក់ធ្វើជាសាច់ក្លែម និងម្ហូបអាហារ ​ដោយកញ្ញាបានប្រទះដោយចៃដន្យនៅតាមផ្លូវ ​ពេលត្រលប់មកពីច្រៀងខនសឺតនៅខេត្តកំពង់ធំវិញ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់កញ្ញា ​សុខ ពិសី  Sok Pisey Official បានរៀបរាប់ថា៖ « តាមរយៈ នាងខ្ញុំ សុខពិសី ពិតជាខ្លោចចិត្តហួសថ្លែង🥺សូមអោយពួកឯងរួចផុតពីគ្រោះអក្រក់ចាប់ពីថ្ងៃខ្ញុំជួយសង្រោះជីវិតពួកឯងណា🙏🥺 ​»។

បន្ថែមពីនេះកញ្ញាក៏បានបង្ហោះវីដេអូបន្ថែម ដោយស្វែងរកម្ចាស់ដែលចង់យកឆ្កែទាំង៨ក្បាលនេះចិញ្ចឹមដោយចិត្តស្រលាញ់ទៀតថា៖ « តើបងប្អូនដែលមានបេះដូងស្រលាញ់សត្វដូចខ្ញុំចង់បានម្នាក់មួយទេ?ទោះពួកគេមិនមែនជាឆ្កែ ប្រេន តែពួកគេស្លូតនិងគួរអោយស្រលាញ់ណាស់🥺ពួកគេត្រូវការពួកយើងទាំងអស់គ្នាសង្រ្គោះ🥺🙏បញ្ជាក់ពួកគេត្រូវការម្ចាស់ដែលស្រលាញ់ពួកគេពិតនិងចិញ្ចឹមពួកគេដោយក្តីអាណិតមេត្តា🙏🥺បើចង់បានពួកគេសូមសសេរលេខទូរសព្ទ័បងប្អូនដែលចង់បានក្រោមវីដេអូនេះ🙏🥺 015613661 »។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះពិតជាទង្វើគួរឱ្យសរសើររបស់អ្នកសិល្បៈខ្មែរយើង សង្ឃឹមថានឹងមានបងប្អូនប្រជាពលរដ្ឋដទៃទៀតនាំគ្នាបញ្ឈប់ការជួញដូរ ​និងបរិភោគសត្វឆ្កែតទៅទៀត  ថែមទាំងនាំគ្នាការពារ ​ថែរក្សាវាផង៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សូមទស្សនាវីដេអូខាងក្រោម៖