កាតពាក់-ក ដែលក្រសួងប្រកាសតាមចាប់នោះ នៅថៃបានរកឃើញថា គ្មានប្រយោជន៍ថែមទាំងប៉ះពាល់សុខភាពទៀត!

ថ្មីៗនេះមានផេកឆបោកមួយចំនួនដែលបានបោកប្រាស់ទៅដល់ប្រជាជនខ្មែរដែលមានកាតពាក់-ក ដែលអាចការពារពីវីរុស COVID-19 បាន ។ ហើយក្រសួងក៏បានចាត់វីធានការដល់ផេកដែលបានឆបោកនោះរួចរាល់អស់ហើយ ។

ស្រាប់តែពេកនេះមន្ត្រីជំនាញថៃបានចុះទៅរឹបអូសប្រភេទ កាតពាក់-ក ដែលអាចការពារវីរុស COVID-19 បានដោយកាតនោះមានឈ្មោះថា «​ Virus Shut Out »  នៅឯពីរតំបន់ផ្សេងគ្នា ដែលទីតាំងទី ១​ គឺសិ្ថតនៅស្រុក Thayaburi ខេត្ត Pathum Thani និងទីតាំងទី ២ នៅឯ ទីក្រុង បាងកក ផ្ទាល់តែម្ដង ។

4

សមត្ថកិច្ចថៃបានអះអាងផងដែរថាកាតនេះគឺមិនអាចការពារបានទេហើយថែមទាំងប៉ះពាល់ដល់សុខភាពថែមទៀតផងដោយវាត្រូវបានមន្ត្រីជំនាញសន្មតថាមានផ្ទុកសារធាតុ ក្លរីនឌីអុកសុីត ផងដែរ ។

3

សកម្មភាពចុះរឹបអូសខាងលើគឺដឹកនាំដោយឧត្តមសេនីយ៍ទោ Nattasak Chaonasai មកពីផ្នែកប៉ូលីសការពារអ្នកប្រើប្រាស់ (CPPD) ចេញបញ្ជាដោយលោកវីរសេនីយ៍ទោ Chananat Sarntawanpat មកពីរដ្ឋាបាលចំណីអាហារ និង ឱសថ ផ្ទាល់៕

2