សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

ក្រសួង​ពាណិជ្ជកម្ម​បានចុះ កំណត់តម្លៃ​លក់​ម៉ាស់​ អាកុល​លាងដៃ ជេ​ល​លាងដៃនៅ ​តាម​បណ្តា​ឱសថស្ថាន នៅឯសៀមរាប !

By Shield

March 09, 2020

ក្រោយពីការចាត់វិធានការរបស់ក្រសួងស្របពេលដែលម៉ាស់ ជែល ក៏ដូចជាអាកុលលាងដៃបានឡើងថ្លៃជាលំដាប់នោះពេលនេះមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបក៏បានចុះតាមទីតាំងឱសថស្ថាននានាដើម្បីពិនិត្យមើលតម្លៃរបស់ផលិតផលទាំងអស់នោះដោយមន្ទីរពាណិជ្ជកម្មសៀមរាបបានរៀបរាប់ថា ៖

សកម្មភាពចុះពិនិត្យតម្លៃលក់ម៉ាស អាកុលលាងដៃ ជេលលាងដៃ ដែលតម្លៃលក់រួមមាន៖ ម៉ាសម៉ាក GLS Pro ១ម៉ាស​ តម្លៃលក់​២,០០០ រៀល​ និង​KHAN Trang (វៀតណាម) តម្លៃ​២៥ដុល្លារ​ (៥០ម៉ាស)- ម៉ាក HI TEHCH ចំនួន ៥០ម៉ាស តម្លៃ លក់ ២៤ ដុល្លារ- ម៉ាក TIANYU SHU KN 90 ១ម៉ាសតម្លៃលក់ ១៦,០០០ រៀល- ម៉ាក Face Mask Protection (ចិន)១ម៉ាស តម្លៃលក់ ១.៨ ដុល្លារ- ម៉ាក Mini Pro C (វៀតណាម) ចំនួន៥០ម៉ាស តម្លៃលក់ ២៣ ដុល្លារ – ម៉ាក Eco Fresh (វៀតណាម) ចំនួន៥០ម៉ាស តម្លលក់ ២៣ ដុល្លារ – ជេលលាងដៃ (Gel Green Crass) ៦០ មីលីលីត្រ មួយតម្លៃលក់ ៤ ដុល្លារ – ជេលលាងដៃ (Hand Cleansing Gel) ៣០០ មីលីលីត្រ ចំនួន១ តម្លៃ លក់ ៦ ដុល្លារ – ជេលលាងដៃ (Green Cross) វៀតណាម ១០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ២.៤ ដុល្លារ – ជេលលាងដៃ (DN Clean Gel) ១០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ៥ ដុល្លារ – យោងតាមការសាកសួរភាគច្រើនអាកុលលាងដៃ មានលក់តិចតូចនៅតាមឱសថស្ថាន។

សកម្មភាពនេះធ្វើនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះស្រង់តម្លៃលក់ម៉ាស និងត្រួតពិនិត្យស្តុកម៉ាស នៅតាមបណ្តាឱសថស្ថាន នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងណែនាំដល់ ពាណិជ្ជករ អាជីវករ សេវាករ និងម្ចាស់ឱសថស្ថាន ៖ -​ សូមកុំដំឡើងថ្លៃម៉ាស់ អាកុលលាងដៃ និងជេលលាងដៃ ហួសហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបអាជីវកម្ម តាមរយៈការកេងចំណេញ ក្នុងស្ថានភាពដែលប្រជាជនមានការលំបាក។ -​ សូមចូលរួមសហការ និងរួមចំណែកការងារមនុស្សធម៌ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយ កូវីដ-១៩ (Covid-19)៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព