ទ្រាំមិនបានឃើញប្រពន្ធពូកែ ​Save រូបដាក់ទូរស័ព្ទពេក! ​ថ្ងៃ ​៨មីនា ​ទិញជូនប្រពន្ធ ​ពិតជាគួរឱ្យរំភើបមែន

ជាប្តីប្រពន្ធតែងតែមានគ្រប់រសជាតិ តែឱ្យតែចេះស្រលាញ់គ្នា ​យោគយល់គ្នា អធ្យាស្រ័យគ្នា និងអាណិតគ្នាឱ្យបានច្រើននោះគ្រួសារពិតជាសុភមង្គលតរៀងទៅ។

ជាក់ស្តែងប្តីប្រពន្ធបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបខ្លាំង ដោយសារតែទឹកចិត្តប្តីចំពោះប្រពន្ធ  ឃើញតែប្រពន្ធ ​Save  រូបខ្សែដៃហាក់ចង់បានតែស្តាយលុយមិនហ៊ានទិញ ​ឬទារប្តីសោះ ​ដោយទឹកចិត្តប្តីឃើញបែបនេះស្រាប់តែលួចទិញខ្សែដៃជូនប្រពន្ធថ្ងៃបុណ្យសិទ្ធនារីធ្វើឱ្យប្រពន្ធរំភើបខ្លាំងតែម្តងចំពោះទឹកចិត្តស្វាមីរបស់ខ្លួន។

ចចចច

ដោយនៅក្នុងគណនីហ្វេសប៊ុក Ro Depro ដែលជាប្តីបានរៀបរាប់ថា៖ «  កាដូរ​ជូន​ប្រពន្ធ​សម្លាញ់​ថ្ងៃ​ ០៨​ មីនា​ ព្រោះឃេីញ​ប្រពន្ធ​ស្រលាញ់​ពេក ​Save រូប​ដាក់​ក្នុង​ទូរសព្ទ័​រហូត​ 😂 Ah Ing​​ »។

Capture 6

នេះពិតជាប្តីប្រពន្ធដ៏មានសុភមង្គលពិតមែន  ទោះមានក្រល្អជា  ឱ្យតែចេះតែស្រលាញ់គ្នា ​គិតពីគ្នាបែបនេះគ្រួសារពិតជាមានក្តីសុខ៕

ច

ចច

ចចច