អ្នកអភិរក្សរបស់ប្រទេសកេនយ៉ាបាននិយាយកាលពីថ្ងៃអង្គារនេះថាសត្វ ក វែង ពណ៌ស ញី និងកូនរបស់វាពេលនេះវាត្រូវបានស.ម្លាប់ដោយអ្នកបរបាញ់ហើយ។
អង្គការអភិរក្សសហគមន៍ Ishaqbini Hirola បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសាកសពរបស់សត្វហ្សីរ៉ាហ្វទាំង ២ ត្រូវបានរកឃើញនៅក្នុងស្ថានភាពគ្រោងឆ្អឹងបន្ទាប់ពីត្រូវបានស.ម្លាប់ដោយអ្នកបរបាញ់ប្រដាប់អាវុធនៅហ្គារីសានៅភាគខាងកើតប្រទេសកេនយ៉ា។
ក្រុមអ្នកអភិរក្សបាននិយាយថាការងាប់របស់ពួកគេបន្សល់ទុកសត្វ ក វែង ពណ៌សមួយក្បាលដែលនៅរស់រានមានជីវិត៕