មង្គលការ Gamer ! មង្គលការ Ic3 Frog ដាក់ទឹកលាងដៃដល់ភ្ញៀវ ដើម្បីសុវត្ថិភាព ! – Kalib9 ក្នុងស្រុក ជីវិតកម្សាន្ត | Pelklas

មង្គលការ Gamer ! មង្គលការ Ic3 Frog ដាក់ទឹកលាងដៃដល់ភ្ញៀវ ដើម្បីសុវត្ថិភាព !

អ្នកដែលជា អ្នកលេងហ្គេម ច្បាស់ជាស្គាល់ហើយ ធ្លាប់ឮអំពី លោក​ Ic3 frog ដែលជាពិធីករក៏ដូចជាអ្នក Live Stream នៅកម្ពុជាយើង ដែលជារឿយៗលោកគឺជា អ្នកអធិប្បាយក្នុងកម្មវិធីប្រកួតហ្គេមផ្សេងៗផងដែរ ។

ហើយនៅថ្ងៃ ១៥ នេះ Gamer មួយរូបនេះលោកក៏បានត្រៀមចូលរោងជ័យជាមួយគូស្នេហ៍របស់លោកផងដែរ ហើយកាន់តែពិសេសទៀតនោះលោកក៏បានរៀបរាប់ក្នុងគណនីហ្វេសបុករបស់លោកថា ៖

Screenshot (76)

ជំរាបសួរ ពុកមែ បងប្អូន ញាតិមិត្ត និង ភ្ញៀវកិត្តយសទាំងអស់ 🙏🏻💕សូមអញ្ជើញចូលរួមពិធីមង្គលការយើងខ្ញុំទាំងពីរនៅថ្ងៃស្អែកនេះផង 😍 និងចំពោះអ្នកដែលទំនេរពេលព្រឹកសូមអញ្ជើញមកជួយហែរជំនូនផងបាទ 🥰 ពិសេសយើងមានដាក់ទឹក Jel លាងដៃផងដែរ សម្រាប់ភ្ញៀវកិត្តយសរបស់យើងអាចប្រើប្រាស់បាន ព្រោះអណាម័យល្អ នាំមកនូវសុខភាពល្អ សូមឲ្យថ្ងៃស្អែកនេះជាថ្ងៃមង្គល សិរី ជួបជុំគ្នា រីករាយនិងសប្បាយទាំងអស់គ្នាណា 💕 ៕

89448583_3607555375986240_7238451612518187008_o

89442531_3607571355984642_5335805585998741504_o

89390787_3607393126002465_3054714473311895552_n