សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

មន្ត្រីសុខាភិបាលកោះកុងកំពុងបញ្ចូនសំណាកជនជាតិខ្មែរឥស្លាមចំនួន៣នាក់ទៅរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តស្វែងរកជំងឺកូវីដ-១៩ !

By Shield

March 16, 2020

គិតមកត្រឹមថ្ងៃទី ១៦ ខែ​ មីនា​ នេះ ប្រទេសកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន ១២ នាក់ហើយស្របពេលដែលប្រទេសធំៗនៅអុឺរ៉ុបគឺមានប្រកាសអាសន្នដោយសារមានអ្នកឆ្លងច្រើនលើសលប់ ។

ក្នុងថ្ងៃដដែលនេះដែរបុរសជាជនជាតិខ្មែរឥស្លាមចំនួន៣នាក់ ដែលបានមកពីចូលរួមកម្មវិធីបុណ្យសាសនាមួយនៅប្រទេសម៉ាឡេស៊ី ពេលនេះត្រូវបានមន្ត្រីសុខាភិបាលខេត្តកោះកុងយកសំណាកមកពិសោធន៍ នៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីស្វែងរកថាតើមានផ្ទុកវីរុស COVID-19 ដែរឬអត់ ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព