សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិនរើសឋានៈ តួនាទី ​ឬអ្នកល្បីប៉ុណ្ណា! សូម្បីតែតារាថៃល្បី Lydia ក៏បានឆ្លង ​Covid-19 ពីប្តីនាងលោក Mattew ដែរ

By Shield

March 16, 2020

កាលពីប៉ុន្មានថ្ងៃមុន លោក Mattew  ​ដែលត្រូវបានគេដឹងថាជាតារាសម្តែងថៃដ៏ល្បី និងជាស្វាមីរបស់អ្នកនាង ​Lydia  តារាចម្រៀងថៃ  បានត្រូវគេរកឃើញថាផ្ទុកវីរុស ​Covid-19  ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ​និងព្រួយបារម្ភដល់អ្នកនាង Lydia  និងកូនតូចៗទាំង២ផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែពេលនេះកាន់តែតក់ស្លត ​សូម្បីតែអ្នកនាង ​Lydia  ភរិយាលោក ​Mattew  ក៏ទើបតែពិនិត្យឃើញថាឆ្លងវីរុស ​Covid-19  ពីស្វាមីរបស់អ្នកនាងដែរ ដោយពេលនេះអ្នកនាង​​និងស្វាមីត្រូវបានគេឱ្យនៅដាច់ដោយឡែក។

ទោះយ៉ាងណាពេកនេះ ​គេមិនទាន់ច្បាស់នៅឡើយទេថា កូនៗតូចៗរបស់នាងមានផ្ទុកវីរុសនេះដែរឬក៏អត់ ព្រោះកូនប្រុសរបស់នាងក៏កំពុងតែពិនិត្យតេស្តរកវីរុសនេះជាបន្តបន្ទាប់ផងដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព