សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

ក្រសួងសុខាភិបាល គឺមិនមានការយកប្រាក់នោះទេ ទោះ​ ពិនិត្យរកឃើញថា មានឬគ្មាន COVID-19 ក៏ដោយ !

By Shield

March 18, 2020

នៅក្នុងសន្និសិទសារព័ត៌មានក្រសួងសុខាភិបាល ដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែ មីនា នេះ លោកជំទាវរដ្ឋលេខាធិការ  ឪ វណ្ណឌីន បាននិយាយថា ការធ្វើតេស្ដរកមេរោគ COVID-19 គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ ទោះបីជាមានឬគ្មានផ្ទុកវីរុស COVID-19 នេះក្ដី ។

លោកជំទាវបានលើកឡើងដូច្នេះក្រោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលថា មានការយកប្រាក់លើការធ្វើតេស្តរក COVID-19 ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះជាការបញ្ជាក់ជាលើកទី៣ របស់ក្រសួងសុខាភិបាល ដើម្បីឆ្លើយតបនឹងការផ្សព្វផ្សាយដែលថា ការធ្វើតេស្ត​យកប្រាក់។

លោកជំទាវ បានបន្ថែមថា ការធ្វើតេស្តគឺមិនយកប្រាក់សូម្បីតែមួយរៀល បើទោះជាចេញលទ្ធផលយ៉ាងណាក៍ដោយ ៕