សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ដោយសារតែកូរ៉ូណាឈប់ការឈប់អីហើយ ​សែនព្រេនល្មមៗជុំគ្រួសារក៏បាន ​ចាំឆ្នាំក្រោយខួបអាពាហ៍ពិពាហ៍លេងឱ្យអស់ដៃម្តង

By Shield

March 18, 2020

ដោយសារតែវីរុស  Covid-19  បាននឹងកំពុងតែរាលដាលពេញពីភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏មានផលប៉ះពាល់ដែរ ​ដោយមានករណីឆ្លងពីក្រៅប្រទេសដល់ទៅ  ៣៥ករណី ​ធ្វើឱ្យប្រជាជនមានការភិតភ័យ  មិនហ៊ានចេញទៅក្រៅផ្តេសផ្តាសទៀតឡើយ។

នៅក្នុងនោះកម្មវិធីជប់លៀង  និងពិធីមង្គលការជាច្រើនបានធ្វើការរំសាយ ​ដោយសារតែខ្លាចឆ្លងវីរុសផង ​និងខ្លាចគ្មានអ្នកចូលរួមខាតតុផងដែរ ។  តែសម្រាប់គូស្នេហ៍មួយគូនេះវិញ ​ដែលជិតចូលរោងការបានសម្រេចចិត្តរំសាយពិធីមង្គលការរបស់ខ្លួន ​តែមកធ្វើពិធីសែនព្រេនជុំគ្រួសារសងខាងវិញ ​ដែលគំនិតនេះទទួលបានការគាំទ្រជាច្រើនពីមហាជនអ្នកលេងហ្វេសប៊ុក។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុក YaYa Darling  បានរៀបរាប់ថា៖ « មួយជាតិការម្ដង​ មិនគួរណាជួបបញ្ហាបែបនេះសោះ😔 មេីលទៅ​ ក្បាលជ្រូក១​ មាន់១គូរ​ ទា១គូរ​ ផ្លែឈេី៥គូរ​ បាយសម្ល១តុ​ សំពះមេបា​ សែនដូនតាជាការស្រេច☺ 🌸 ពេលនេះអ្វីដែលត្រូវគិតគឺ​ សេដ្ឋកិច្ច​គ្រួសារ​ បញ្ហាធនាគា​ ផ្ទះជួល​ លក់ដូរអត់ដាច់​ អត់អីស៊ី​ ទេីបសំខាន់ 😘 ហេងដែរ​ ចេះមានរូបថត pre-wedding កុំអីអត់ស្គាល់ជាតិកូនក្រមុំនិងគេ 🌸 សូមទោសសាច់ញាតិ អូនសែនព្រេនហេីយ​ ចាំឆ្នាំក្រោយធ្វេីខួប​អាពាហ៍ពិពាហ៍​ ចាំដាក់អោយអស់ដៃ 😘 មានត្រឹមម៉ែពុក​ តាយាយ​ អ៊ុំពូមីង​ ក៏អូនអាចកសាងគ្រួសារតូចមួយនេះបានដែរ ☺ សែនហេីយរៀបគម្រោងយកកូនហ្មង​ ខ្ជិលគិត​ មិនមែនស្រុកខ្មែររំសាយតែគូរអូនណា​ គូរគេក៏រំសាយដែរ😘។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះពិតជាគូស្នេហ៍គំរូពិតមែន​​ទោះមិនការក៏បានសែនព្រេនមានាករដឹងឮពីចាស់ទុំដែរ ​ជាពិសេសមិនជួបហានិភ័យឆ្លងរោគ ​ឬខាតកម្មវិធីមង្គលការផងដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព