ផ្សារកសិផលខ្មែររបស់ឧកញ្ញា ឡេង ណាវ៉ាត្រា គឺពិតជាទទួលបានការគាំទ្រជាខ្លាំងដោយសារតែផ្សារនេះគឺលក់ផលិតផលកសិកម្មដែលដាំដុះដោយស្នាដៃរបស់ប្រជាជនកម្ពុជាផ្ទាល់ ។
ក៏ប៉ុន្តែគណនីដែលមានឈ្មោះថា Asor Lim បានសរសេររៀបរាប់ទាក់ទងនឹងពូជត្រីខ្មៅថា ៖
#ខ្ញុំគាំទ្រផ្សារកសិផលលោកឡេងណាវ៉ាត់ត្រា ប៉ុន្ដែខ្ញុំពិតជាសោកស្ដាយណាស់ក្រោយពីបានឃើញការផ្សព្វផ្សាយនេះ ខ្ញុំមិនគាំទ្រអោយយកពូជត្រីខ្មៅមកលក់នៅខាងក្រៅឡើយ ព្រោះវាជាប្រភេទត្រីកំរនៅតំបន់អារ៉ែង។ ធម្មតានៅភូមិយើងស្ទើរតែមិនអាចចាប់វាបានមកធ្វើអាហារផង ចុះទំរាំតែយកមកធ្វើអាជីវកម្មនៅខាងក្រៅទៀត តើអាចបំពេញតំរូវការបានដែរអី? សូមបញ្ជាក់ថា ត្រីនាគ ក្រពើភ្នំ ជាប្រភេទសត្វរស់នៅក្នុងស្ទឹងនៃតំបន់អារ៉ែង ហើយវាក៍កំពុងតែនឹងជិតផុតពូជផងដែរ យើងខំការពារណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ នឹងថែរក្សាអេកូឡូស៊ីនៅតំបន់អារ៉ែង។ ត្រីខ្មៅត្បិតថាជាប្រភេទត្រីដែលអ្នកភូមិយកមកធ្វើជាអាហារ ប៉ុន្ដែវាក៍កំរណាស់ដែរ វាក៍ទាកទាញភ្ញៀវទេសចរណ៍អោយទៅលេងតំបន់អារ៉ែង ហើយត្រីនេះអាចផ្គតផ្គង់នៅតែក្នុងភូមិប៉ុណ្ណោះ។ #ដូច្នេះខ្ញុំមិនគាំទ្រការធ្វើអាជីវកម្មលើប្រភេទត្រីខ្មៅនេះទេ…។
មតិជាច្រេីនបាននិយាយថាត្រីប្រភេទនេះពិតជាពិបាកស្ទូច ឬនេសាទខ្លាំងណាស់ ដោយសារតែពូជត្រីនេះជាត្រីដែលកម្រនឹងរកបាន ហើយវាក៏អាចទាក់ទាញទេសចរមកលេងនៅតំបន់អារ៉ែងផងដែរ ៕