មួយគូទៀតហើយនៅខាងអង្គស្នួល ​ពន្យារពេលមង្គលការរបស់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹង ​Covid-19

ក្រោយពីវីរុស ​Covid-19  បានរាលដាលលើពិភពលោក ​និងថ្មីៗនេះមានករណីជាបន្តបន្ទាប់រកឃើញអ្នកផ្ទុកវីរុសនេះនៅក្នងប្រទេសកម្ពុជា បណ្តាប្រជាជននៅលើប្រទេសជាច្រើនបានស្វែងរកវិធីការពារ និងបង្ការរៀងៗខ្លួនចៀសឆ្ងាយពីវីរុសនេះដូចជាការឧស្សាហ៍លាងសម្អាតដៃ  ពាក់ម៉ាស់រាល់ពេលចេញទៅក្រៅ ជាពិសេសគឺចៀសវាងការជួបជុំមនុស្សជាក្រុមតែម្តង។

ជាក់ស្តែងថ្មីៗនេះម្ចាស់កម្មវិធី ​ជាពិសេសម្ចាស់មង្គលការជាច្រើននៅក្នុងប្រទេសខ្មែរយើង ​ក៏បានយល់ដឹងអំពីបញ្ហាវីរុសនេះផងដែរ ​ដូច្នេះហើយដើម្បីសុវត្ថិភាពទាំងម្ចាស់កម្មវិធី និងអ្នកចូលរួមនោះ  កម្មវិធីមង្គលការជាច្រើនបានសម្រេចចិត្តពន្យារពេលទម្រាំដល់ស្ថានការណ៍បានស្ងប់ស្ងាត់។

90162125_186495209464784_5306044237186334720_n

ថ្មីៗនេះក៏មានគូស្នេហ៍មួយគូទៀតហើយ ដែលមានទីលំនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលបានចេញមុខប្រកាសពន្យារកម្មវិធីមង្គលការរបស់ខ្លួនដើម្បីចូលរួមបង្ការ  និងប្រយុទ្ធប្រឆាំងនឹងវីរុស ​Covid-19  នេះផងដែរ។

យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ យ៉ុម ឈុនលៀង  បានឱ្យដឹងពីព័ត៌មាននៃការពន្យារពេលរៀបការរបស់ខ្លួនថា៖ « សូមជម្រាបជាដំណឹងដល់ភ្ញៀវកិត្តិយសទាំងអស់ឲបានជ្រាបថា ខ្ញុំបាទដែលជា កូនកំលោះ និង កូនក្រមុំ 🙏🙏សូមធេី្វការសូមទោសនូវការពន្យាពេលពិធីមង្គលការរបស់ខ្ញុំបាទ នាងខ្ញុំ ក្នុងថ្ងៃទី 29 03 2020 នេះដោយមូលហេតុផ្ទុះជំងឺ covid 19 ដែលបង្កការឆ្លងរាលដាលយ៉ាងលឿន

ដូច្នេះដេីម្បីការពារសុវត្ថិភាពដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាព្រមទាំងគ្រួសារខ្ញុំបាទផងនោះ

អស្រ័យហេតុនេះសូមភ្ញៀវកិត្តិយសទាំងអស់គ្នាមេត្តាអធ្យាស្រ័យនិងយោកយល់ដល់ការពន្យាពេលនេះផង🙏🙏 ខាងគ្រួសារយេីងខ្ញុំនិងធេី្វការជំរាបដំណឹងជាថ្មីម្តងទៀតនៅពេលវេលាណាមួយដែលសមស្រប សូមអរគុណ🙏🙏🙏🙏  »៕

S 5687ui

90154966_186495236131448_4584358258214436864_n

83883322_182851233121018_1842394103577313280_n

86842031_189399302298105_3155380320522469376_n

86831303_848667082223887_146317333772632064_n

83987278_1784504961684201_7154487488667451392_n