នោះ! Praewah Nichapat ម្ចាស់បទ My Ambulance ពេលនេះក៏ឆ្លងវីរុស Covid-19 ដែរហើយ

ថៃ៖ ​ស្ទើរតែមិនគួរឱ្យជឿសោះថាពេល  តារាចម្រៀងថៃកញ្ញា Nichapat ម្ចាស់បទ My Ambulance ដ៏ល្បីល្បាញពេលនេះតាមប្រភពផ្លូវការពីគណនី  Instagram  របស់កញ្ញាផ្ទាល់បានឱ្យដឹងថាពេលនេះនាងបានឆ្លងវីរុស ​Covid-19  ហើយ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2pvLzAvdWQvNDgyLzI0MTEyMDUvYTMuanBn

តាមការសរសេរដោយផ្ទាល់ពី Nichapat  បានឱ្យដឹងថា  នាងមានអាការមិនសូវខ្លួនតាំងពីថ្ងៃទី ​១៥ មីនា ដោយមានអាការឈឺក្បាល និងក្តៅខ្លួនឡើងដល់ ៣៦.៥ អង្សារ រួចក៏លេបថ្នាំគេង តែពេលភ្ញាក់ពីគេងនៅព្រឹកថ្ងៃទី ១៦ ទោះមិនមានអាការឈឺក្បាល តែកម្តៅនាងបានឡើងដល់ទៅ ៣៧ អង្សា។ ដោយមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តផងនោះ ខ្លាចថាខ្លួនអាចប្រឈមមុខនឹងវីរុស ​Covid-19  នោះ Nichapat បានសម្រេចចិត្តទៅមន្ទីរពេទ្យធ្វើការពិនិត្យបន្ទាន់។

90115075_873031789804186_5788840102180421632_n

ជាលទ្ធផល គួរឱ្យភ្ញាក់ផ្អើលណាស់ នៅព្រឹកនេះនៅថ្ងៃទី ២០ ខែមីនា ​Nichapat បានទទួលទូរស័ព្ទផ្ទាល់ពីវេជ្ជបណ្ឌិតថានាង មានផ្ទុកវីរុស ​Covid-19   តែអាការរបស់នាងមិនទាន់មានភាពធ្ងន់ធ្ងរ  ឬខូចខាតដល់សួតឡើយ ដោយត្រូវរង់ចាំតាមដានរោគសញ្ញា និងពិនិត្យម្តងទៀតក្នងរយៈពេល  ១៤ថ្ងៃ។

Nichapat បាននិយាយថា នឹងមិនដឹងខ្លួនឡើយថា ​នាងបានឆ្លងវីរុសនេះពីពេលណា ​ឬពីនរណាម្នាក់ឡើយ ​ដោយមួយរយៈចុងក្រោយនេះនាងមិនបានចេញទៅបរទេស ​ឬប្រាស្រ័យជាមួយជនបរទេសនោះទេ។

ទោះជាយ៉ាងណា ​Nichapat បានឱ្យដឹងថា នាងមិនទាន់មានបញ្ហាអ្វីគួរឱ្យបារម្ភនោះឡើយ ហើយក៏សូមផ្តាំផ្ញើឱ្យអ្នកដែលមានភាពជិតដិតនឹងនាងសូមនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន និងកុំភ្លេចតាមដានសុខភាពខ្លួនឯងផង៕

90106396_873031843137514_4326268893099196416_n

90046218_873031803137518_483619571001982976_n

Ed_content_1565671025